ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ធនាគារ ABA បើកសម្ពោធការិយាល័យថ្មីជាមួយនឹង ការបើកសេវាកម្មបម្រើអតិថិជន ៧ថ្ងៃក្នុងមួយសប្ដាហ៍
19, Mar 2018 ,
10:36 am
រូបភាព
×
ដោយ:
ជី ដាណា
ធនាគារ ABA កាលពីពេលថ្មីៗនេះ បានបើកសម្ពោធការិយាល័យកណ្ដាលថ្មីរបស់ខ្លួនដែលមានទីតាំងនៅស្ដុបកែងជ្រុង នៃមហាវិថីព្រះ សីហនុ និងផ្លូវ៦៣ ការដាក់ឲ្យដំណើរការនៃអគារថ្មីនេះគឺដើម្បីឆ្លើយតបទៅនឹងកំណើនអតិថិជនដែលបន្តកើនឡើងជាបន្តបន្ទាប់។ ដើម្បីឲ្យអតិថិជនកាន់តែមានភាពងាយស្រួលបន្ថែមទៀត អគារ សេវា អតិថិជន បានបន្ថែមម៉ោងប្រតិបត្តិការ ព្រមទាំងបើកដំណើរការ៧ថ្ងៃក្នុងមួយសប្ដាហ៍ និងរយៈពេល១២ម៉ោងក្នុងមួយថ្ងៃផងដែរ។
លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA បានមានប្រសាសន៍ថា “យើងបានដឹងថាយើងត្រូវតែ វិវឌ្ឍន៍រីកចម្រើនទៅមុខតាមពេលវេលា និងនាំមកនូវអគារដ៏ទំនើបនិងថ្មីសន្លាងនេះ ដែលនឹងបំពេញតម្រូវ ការធុរកិច្ច និងផ្ដល់ឱកាសដល់ការរីកចម្រើនទៅមុខបន្ថែមទៀត។” លោកក៏បានបន្ថែមទៀតថា “ឥឡូវនេះ យើងមានកន្លែងធំទូលាយសម្រាប់ប្រជុំ, ពិភាក្សាការងារ, ក៏ដូចជាកិច្ចការ និងសកម្មភាពកម្សាន្តដើម្បីប្ដូរ បរិយាកាសសម្រាប់បុគ្គលិកយើងផងដែរ។
លោក Louis Vachon នាយកប្រតិបត្តិនៃធនាគារជាតិ កាណាដា បានមានប្រសាសន៍ផងដែលថា “ខ្ញុំពិតជាមានសេចក្ដីរីករាយ ដែលបានមកចូលរួម ជាមួយ លោក លោក ស្រី អ្នកនាង កញ្ញា នៅក្នុងពិធីសម្ពោធបើកជាផ្លូវការនៃអគារការិយាល័យកណ្ដាលរបស់ ធនាគារ ABA នាឱកាសនេះ។ សមិទ្ធផលនេះ ជានិមិត្តរូបនៃការប្ដេជ្ញាចិត្តដ៏រឹងមាំរបស់សម្ពន្ធធនាគារ ជាតិកាណាដា នៅកម្ពុជា។” អគារការិយាល័យកណ្ដាលរបស់ធនាគារ ABA ត្រូវបានជួសជុលកែលម្អថ្មី និងប្រែក្លាយទៅជាអគារ ការិយាល័យដ៏ទំនើប និងធំទូលាយប្រកបដោយសោភណភាពកណ្ដាលទីក្រុងភ្នំពេញ។ ការជួសជុលនិងកែលម្អអគារការិយាល័យកណ្ដាល និងការបើកឲ្យដំណើរការអគារសេវាអតិថិជននេះ ជា ទឡ្ហីករណ៍យ៉ាងច្បាស់ដែលបង្ហាញអំពីការគាំទ្រដ៏រឹងមាំពីសំណាក់ភាគហ៊ុនិកដ៏ធំរបស់ABA គឺធនាគារ ជាតិកាណាដា ព្រមទាំងបង្ហាញពីការប្ដេជ្ញាចិត្តរួមរបស់ស្ថាប័នទាំងពីរក្នុងការបម្រើសេវាជូនប្រជាជន កម្ពុជាផងដែរ។
គួរបញ្ជក់ផងដែលថាធនាគារ ABA (
www.ababank.com
) បានក្លាយជាធនាគារមួយក្នុងចំណោមធនាគារឈានមុខគេទាំង៥នៅកម្ពុជា សម្រាប់គ្រប់ថាវភាពចំបងៗ។ គិតមកទល់ថ្ងៃ១៣ ខែមីនា ឆ្នាំ២០១៨ ទ្រព្យសកម្មសរុបរបស់ធនាគារ បានកើនដល់ជាង ១.៨ប៊ីលានដុល្លារអាមេរិក ធ្វើឲ្យ ABA ក្លាយជាធនាគារពាណិជ្ជធំជាងគេទី៤នៅកម្ពុជា។ បណ្ដាញសាខារបស់ធនាគារ បានកើនដល់៥៥សាខា ជាមួយ ផែនការពង្រីកបន្ថែម១១សាខា នៅដំណាច់ឆ្នាំនេះ។ មូលដ្ឋានអតិថិជនរបស់ធនាគារ បានកើនដល់ជាង ២៥០,០០០នាក់ ផងដែរ។ ក្នុងឆ្នាំ២០១៧ ធនាគារ ABA ទទួលបានចំណាត់ថ្នាក់ឥណទាន កម្រិត ‘B+’ ពីភ្នាក់ងារផ្ដល់ចំណាត់ថ្នាក់ ឥណទាន Dagong Global Credit Rating Agency (ប្រចាំទីក្រុងហុងកុង) និងកម្រិត ‘B’ ពី ភ្នាក់ងារផ្ដល់ចំណាត់ថ្នាក់ ឥណទាន Standard & Poor’s (S&P) Global Ratings ។ភាគហ៊ុននិកដ៏ធំរបស់ធនាគារ ABA គឺធនាគារជាតិកាណាដា ដែលជាធនាគារធំទី៦ នៅប្រទេសកាណាដា និងជាធនាគារឈានមុខគេនៅកេប៊ិក ដែលធនាគារនេះក្លាយជាជម្រើសទីមួយសម្រាប់អាជីវកម្មខ្នាតតូច និងធម្យម។
( អត្ថបទពាណិជ្ជកម្ម )
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
10 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម