អត្ថបទពាណិជ្ជកម្ម
ផលប៉ះពាល់​នៃ​ការ​កម្ចី​ក្រៅ​ប្រព័ន្ធ​
19, Mar 2018 , 11:19 am        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ តើ​អ្នក​យល់ដឹង​អ្វីខ្លះ​ពី​កម្ចី​ក្រៅ​ប្រព័ន្ធ​? កម្ចី​ក្រៅ​ប្រព័ន្ធ គឺជា​កម្ចី​ដែល​ច្រើនតែ​ធ្វើឡើង​ជាមួយនឹង​អ្នករកស៊ី​ចងការ​ប្រាក់ ដែល​គ្មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ស្ថិតនៅក្រោម​រូបភាព​ជា​អង្គការ ឬ​អ្នករកស៊ី​ចងការ​ប្រាក់​ឯកជន​ជាដើម​។ ជាទូទៅ ចំពោះ​កម្ចី​ប្រភេទ​នេះ គេ​ច្រើន​គិតការ​ប្រាក់​ជា​អាទិត្យ ឬ​រាប់​រាល់ថ្ងៃ​ក្នុង​ទំហំ​ទឹកប្រាក់​កម្ចី​មិន​ច្រើន​នោះទេ​។​
 
​ប្រជាពលរដ្ឋ​មួយចំនួនធំ ដែល​ជ្រើសរើស​កម្ចី​ប្រភេទ​នេះ ច្រើនតែ​ជា​កសិករ អាជីវករ ឬ​អ្នក​ដែល​ត្រូវការ​លុយ​បង្វិល​ភ្លាមៗ ព្រោះ​កម្ចី​មួយ​នេះ​មាន​ភាព​បទ​បែន​ខ្ពស់ និង​មាន​សេវា​ឆាប់រហ័ស​ខ្លាំង​។ ក្នុងនោះដែរ ដោយសារ​ខ្វះ​ព័ត៌មាន​ពី​កម្ចី​ផ្លូវការ ក៏មាន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​បង្ខំចិត្ត​ទទួល​ប្រភេទ​កម្ចី​នេះដែរ​។​

​តើ​កម្ចី​ក្រៅ​ប្រព័ន្ធ​មានគុណ​វិ​ត្តិ​អ្វីខ្លះ​?

​ជាទូទៅ អត្រា​ការប្រាក់​កម្ចី​ក្រៅ​ប្រព័ន្ធ​ខ្ពស់​ដែល​នៅ​ចន្លោះ​ពី ៥​ភាគរយ រហូតដល់​ជាង ១0​ភាគរយ ក្នុង​មួយខែ និង​ទំហំ​ទឹកប្រាក់​កម្ចី​ខ្ពស់បំផុត​ត្រឹម ២​លាន​រៀល​។ ការទាញយក​អត្រា​ការប្រាក់​ច្រើន​លើសលុប​ជាទូទៅ​មាន​អត្រា​ការប្រាក់​ចន្លោះ​ពី ៥​ភាគរយ រហូតដល់​ជាង ១0​ភាគរយ ក្នុង​មួយខែ​ពី​សំណាក់​អ្នករកស៊ី​ចងការ​ប្រាក់ ដែល​គ្មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​នេះ មិនបាន​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ជីវភាព របស់​ប្រជាពលរដ្ឋ​នោះទេ​។ ផ្ទុយទៅវិញ ពួកគេ​អាច​ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើន​ដូចជា​៖

-​    ​បំណុល​វ័ណ្ឌក​៖ ដោយសារ​ការប្រាក់​ខ្ពស់ និង​រយៈពេល​បង់​សង​ត្រឡប់​លឿន​ពេក ធ្វើ​ឲ្យ​អ្នក​ខ្ចីប្រាក់​រត់ រក​ខ្ចីប្រាក់​ពីនេះ ពី​នោះ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​នឹងធ្វើ​ឲ្យ​ជាប់បំណុល​គ្រប់​ទីកន្លែង ហើយ​ឈានទៅ លក់​ទ្រព្យសម្បត្តិ​ចាំបាច់​ដើម្បី​ដោះស្រាយ​បំណុល​។​
-​    ​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​ធ្លាក់ចុះ​៖ ក្រៅ​តែ​មិន​ទទួលបាន​ប្រាក់ចំណូល​ពី​កម្ចី​ហើយ ថែមទាំង​កើន​ការចំណាយ​មួយ​ភាព​ធំ​លើ​ការប្រាក់​ថែមទៀត​ដែល​ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​កាន់តែ​ជួប​បញ្ហា​។​
-​    ​មាន​វិវាទ​ក្នុង​គ្រួសារ​៖ វា​គេច​មិន​ផុតពី​ការឈ្លោះប្រកែក​គ្នា​រវាង​សមាជិក​នៅក្នុង​គ្រួសារ​នោះទេ បើ​និយាយ​ពី​រឿង​បំណុល ហើយ​ពេលខ្លះ​អាចឈាន​ទៅរក​ការបែកបាក់​គ្រួសារ​ក៏មាន​។​
-​    ​ចំណាកស្រុក​ដើម្បី​រកប្រាក់​ចំណូល​បន្ថែ​ម​៖ ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​ចំពោះមុខ សមាជិកគ្រួសារ ត្រូវ​បង្ខំចិត្ត​ធ្វើ​ចំ ណាក​ស្រុក​ទៅរក​ការងារ​ធ្វើ​ដើម្បី​ជួយ​ដោះ​បន្ទុកគ្រួសារ​ផងដែរ​។​
-​    ​ជាក់ស្តែង កសិករ​មួយចំនួន​ដែល​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ចំណូល​បាន​ពី​កសិកម្ម​តែមួយ​មុខ ហើយ​ប្រសិនបើ​ទិន្នផល​មានការ​ខាតបង់ ឬ​តម្លៃ​ទីផ្សារ​ចុះ នោះ​វា​នឹង​ប៉ះពាល់​ដល់​លទ្ធភាព​បង់​សង​ដែល​អាចឈាន​រហូតដល​ការ​រឹបអូស​ដីធ្លី ឬ​ផ្ទះសម្បែង​ក៏មាន​។

​អ្នក​កំពុង​ត្រូវការ​ប្រាក់ គួរ​ធ្វើ​បែបណា​ដើម្បី​ជៀស​ផុតពី​កម្ចី​ក្រៅ​ប្រព័ន្ធ​?

​បច្ចុប្បន្ននេះ បើទោះបីជា​ច្បាប់​កំពុង​រឹតបន្តឹង​អ្នករកស៊ី​ចងការ​ប្រាក់​គ្មាន​អាជ្ញាប័ណ្ណ​ត្រឹម​ម​ត្រូវ​ក៏ដោយ ក៏​នៅតែ​ស្ថាន​ប័ន​ឯកជន និង​អ្នករកស៊ី​ចងការ​ប្រាក់​ជាច្រើន ដែល​កំពុងផ្តល់​សេវា​ប្រាក់កម្ចី​ក្រោមរូបភាព​ផ្សេងៗ​។ ដូច្នេះ​ប្រជាពលរដ្ឋ ត្រូវ​វ័យឆ្លាត​ក្នុងការ​ស្វែងយល់​ឲ្យ​បាន​ច្បាស់​ពី​សេវា​ប្រាក់កម្ចី​នីមួយៗ​ឲ្យ​បា​ច្បាស់លាស់​មុន​សម្រេចចិត្ត​ខ្ចីប្រាក់ តាមរយៈ​ការសាកសួរ​ផ្ទាល់​ជាមួយ​បុគ្គលិក​បម្រើការ​ងារ​នៅ​ទីនោះ ស្តាប់​យោបល់​អ្នក​ធ្លាប់មាន​បទពិសោធន៍​ទទួល​សេវា​ប្រាក់កម្ចី​ផ្ទាល់ ឬ​ផ្តល់​ប្រឹក្សា​យោបល់​ពី​កម្ចី​នៅក្នុង​ភូមិ​ជាដើម​។

​អេ អឹម ខេ សូម​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ ដែល​កំពុង​ត្រូវការ​ប្រាក់កម្ចី សូម​ជ្រើសរើស​ទទួល​សេវា​ប្រាក់កម្ចី​ពី​ស្ថាន​ប័ន​ដែល​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ព្រោះថា​ស្ថាន​ប័ន​ប្រភេទ​នេះ តែងតែ​ផ្តល់​អត្រា​ការប្រាក់​សមរម្យ និង​គិតគូរ​ពី​ផលប្រយោជន៍​អតិថិជន​ជាធំ​។ ជាក់ស្តែង អតិថិជន​កម្ចី អេ អឹម ខេ នឹង​ទទួលបាន​សេវា​ធានារ៉ាប់រង​គ្រោះថ្នាក់ និង​សុខភាព នឹងត្រូវ​បាន​លុប​បំណុល​ប្រសិនបើ​អតិថិជន​ទទួលមរណៈភាព​។​

(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com