អត្ថបទពាណិជ្ជកម្ម
ប្រតិភូ​សិស្ស​CAM-ASEAN​មួយក្រុម តំណាង​ប្រទេស​កម្ពុជា​ចូលរួម​វេទិកា​យុវជន GCNS នៅ​សិង្ហ​បុរី​ស្តីពី SDGs
19, Mar 2018 , 12:05 pm        
រូបភាព
ដោយ:
​ប្រតិភូ​សិស្ស​មួយក្រុម ត្រូវបាន​ជ្រើសរើស​តំណាង​ឲ្យ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន (CAM-ASEAN) ចូលរួម​កម្មវិធី​វេទិកា​យុវជន GCNS 2018 នៅ​ប្រទេស​សិង្ហ​បុរី​។ វេទិកា​យុវជន​មួយ​នេះ មានការ​ចូល​រូ​ម​ពី​យុវជន​ដទៃទៀត​នៃ​ប្រទេស​សមាជិក​អាស៊ាន ដោយ​ផ្តោត​សំខាន់​ទៅលើ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព (Sustainable Development Goals)​។

​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព ឬ​ហៅ​កាត់ ថា​SDGs (Sustainable Development Goals) គឺជា​គោលដៅ​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ​សម្រាប់​អនុវត្ត​រយៈពេល​១៥​ឆ្នាំ គឺ​ពី​ឆ្នាំ​២០១៥​ដល់​២០៣០ ដែល​ត្រូវ​បានអនុម័ត​នៅ​ចុងឆ្នាំ​២០១៥​កន្លងទៅ​។ គោលដៅ​អភិវឌ្ឍន៍​នេះ ត្រូវបាន​កំណត់​ជំនួស​គោលដៅ​អភិវឌ្ឍន៍​សហសវត្ស​រ៍​របស់​អង្គការសហប្រជាជាតិ​ដែល​អនុវត្ត​សម្រាប់​រយៈពេល​១៥​ឆ្នាំមុន គឺ​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០១៥​។

​យុវជន ដើរតួរ​នាទី​យ៉ាងសំខាន់​ក្នុងការ​ចូលរួម​ជាមួយ​តួអង្គ​ផ្សេងៗ​ទៀត​ក្នុងការ​ឈានទៅដល់​ការសម្រេច​ឲ្យ​បាន​នៅ​គោលដៅ​ទាំង ១៧​។ ដោយឡែក​កម្ពុជា បាន​នឹង​កំពុងតែ​ដើរតួ​យ៉ាងសកម្ម​ក្នុងការ​សម្រេច​ឲ្យ​បាន​នៅ​គោលដៅ​ទាំងនោះ​។



​ប្រតិភូ​សិស្ស​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន ត្រូវ​បានទទួល​ស្វាគមន៍​យ៉ាង​រាក់ទាក់​ពី​សំណាក់​គណៈកម្មាការ​រៀប​ចំ​កម្មវិធី និង​ជាពិសេស​ពី​រដ្ឋមន្ត្រីក្រសួង​សំខាន់ៗ បី​របស់​ប្រទេស​សិង្ហ​បុរី​។

​ក្រោយពី​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​កម្មវិធី​នេះ និង​ក្រោយពី​បានទទួល​នូវ​ចំនេះដឹង​ពី​បុគ្គល​សំខាន់ៗ នោះ​ហើយ ប្រតិភូ​យុវជន​កម្ពុជា​ក៏បាន​ចែករំលែក​ផងដែរ នូវ​ការចូលរួម​របស់​យុវជន​ក្នុងប្រទេស​កម្ពុជា​ក្នុងការ​ឈានទៅ​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព (Sustainable Development Goals) នឹង​បន្ត​ប្តេជ្ញា​ចូលរួម​ជាមួយនិង​តួរ​អង្គ​ពាក់ព័ន្ធ​ទាំងអស់​ក្នុងការ​សម្រេច​ឲ្យ​បាន​នៅ​គោលដៅ​នោះ​សម្រាប់​កម្ពុជា​។



​គួ​ស​បញ្ចាក់​ផងដែរ​ថា កម្ពុជា​សម្រេចបាន​គោលដៅ ៤ ក្នុងចំនោម​គោលដៅ​ទាំង ៩​របស់​គោលដៅ​អភិវឌ្ឍន៍​សហសវត្ស​រ៍​របស់​អង្គការសហប្រជាជាតិ​(MDGs) តួយ៉ាង​កម្ពុជា បា​នស​ម្រ​ច​ការកាត់បន្ថយ​ភាពក្រីក្រ​ពី​៤៧.៨% មក​ត្រឹម ១៩.៨% ត្រឹម​ឆ្នាំ​២០១១ ដែល​លើសពី​គោលដៅ ០.៣% នេះ​បើ​យ៉ោ​ង​តាម​របាយ៍​ការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

CAM-ASEAN មាន​អាសយដ្ឋាន​នៅ​អគារ​លេខ ១៨B ផ្លូវ ២០៥ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន ខាងត្បូង​ភោជនីយដ្ឋាន ខ្មែរ​-​ថៃ អូ​ទ្បាំ​ពិ​ក ចម្ងាយ ៥០ ម៉ែត្រ បត់​ចូល​តាម​ហាង​លក់​ផ្លែឈើ ស្រីមុំ​អូ​ទ្បាំ​ពិ​ក​។

​ទូរស័ព្ទ​លេខ​៖ 023 976 999/07077 44 50
​គេហទំព័រ​៖ www.cam-asean.com
​ហ្វេ​ស​ប៊ុ​ក​៖ www.facebook.com/camaseaninstitute

​(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com