ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ហាងនំដូហ្វណាត់ គ្រីសស្ពី គ្រីម ផ្តល់ជូនពិសេសទិញ១ ថែម១ ក្នុងឱកាសសម្ពោធសាខាថ្មីម៉ៅសេទុង រហូតដល់ថ្ងៃទី២១ ខែមីនា
19, Mar 2018 ,
2:15 pm
រូបភាព
×
ដោយ:
ជី ដាណា
ហាងនំដូហ្វណាត់ដ៏ល្បីឈ្មោះ គ្រីសស្ពី គ្រីម មកពីអាមេរិក បានសម្ពោធ និងចាប់ផ្តើមដំណើរការសាខាទី ៥ ចាប់ពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ដែលមានទីតាំងស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុង (ជិតវិទ្យាស្ថាន វ៉ាន់ដាគណនេយ្យ)។ នៅក្នុងឱកាសបើកហាងថ្មីនេះ ក៏មានការផ្ដល់ជូនកម្មវិធីពិសេសជាច្រើនទៀតដូចជា ផ្តល់នំដូហ្វណាត់ដោយឥតគិតថ្លៃ សម្រាប់ ១០០ នាក់ដំបូង នៅថ្ងៃសម្ពោធហាង ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ទិញ ១ ថែម ១ ចាប់ថ្ងៃទី១៦ ដល់ ២១ ខែមីនា ឆ្នាំ ២០១៨ និងជាពិសេសទទួលបានការបញ្ចុះតម្លៃ៥០% លើភេសជ្ជៈគ្រប់មុខរហូតដល់ថ្ថៃទី៣១ ខែមីនា ឆ្នាំ២០១៨។
ហាងនំដូហ្វណាត់ និងការហ្វេ គ្រីសស្ពី គ្រីម ផ្តល់ជូននំដូហ្វណាត់ រហូតដល់ ១៩ រសជាតិ ព្រមទាំងកម្រិតផ្អែមផ្សេងៗគ្នា រួមមានរូបរាងបីប្រភេទៈ ប្រភេទជា Ring ប្រភេទជា Shell និងប្រភេជា Cake ដែលក្នុងនោះក៏មាននំដូហ្វណាត់ហូល (Doughnut Holes) ដែលអាចយកតាមខ្លួនទៅកាន់គ្រប់ទីកន្លែង។ លើសពីនេះទៀត ក៏មានផ្តល់ជូននូវភេសជ្ជៈជាច្រើន ដូចជាកាហ្វេ ភេសជ្ជៈសូដារសជាតិផ្លែឈើ ជាមួយនឹងទីកន្លែងប្រកបដោយផាសុខផាភាព Internet ល្បឿនលឿន សាកសមជាកន្លែងសម្រាប់បន្ធូបន្ថយអារម្មណ៍ក្រោយពីការងារប្រចាំថ្ងៃដ៏មមាញឹក។ លើសពីនេះ ហាងនំដូហ្វណាត់ និងកាហ្វេ គ្រីសស្ពី គ្រីម ក៏អាចផ្តល់ជូននំដូហ្វណាត់ ដែលអាចរចនាលក្ខណៈ គ្រួសារ ឬ ជាស្លាកសញ្ញារបស់ក្រុមហ៊ុន ដែលប្រើជាកាដូសម្រាប់ផ្តល់ជូនដល់អ្នកជាទីស្រលាញ់ ឬអតិថិជនរបស់ខ្លួនបានក្នុងឱកាសពិសេសៗណាមួយ។
ដើម្បីឲ្យកាន់តែងាយស្រួល សម្រាប់អ្នកនិយមពិសារ នំដូហ្វណាត់ ហាងគ្រីសស្ពី គ្រីម សាខាទី៦ នឹងចាប់ផ្តើមបើកដំណើរនាពេលឆាប់ៗនេះនៅផ្សារទំនើប អ៊ីអនម៉ល ២ (AEON Mall 2)។ លោកអ្នកក៏អាចរកទិញបាននំដូហ្វណាត់ពីហាងគ្រីសស្ពី គ្រីម (Krispy Kreme) នៅតាមទីកន្លែងជាច្រើនទៀតដូចជា ស្ថានីយចាក់សាំងកាល់តិច (Caltex) ចំនួន៨ ទីតាំង រោងកុន Legend Cinema ចំនួន៤ទីតាំង ផ្សារថៃហូតទួលគោក និងក្រុមហ៊ុនដឹកអ្នកដំណើរ ឡារីតា (Larryta Express) នៅរាជធានីភ្នំពេញ និងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញផងដែរ សម្រាប់អ្នកធ្វើដំណើរចេញចូលក្នុង និងក្រៅប្រទេស។ កាន់តែពិសេសជាងនេះទៅទៀត ក៏មានផ្តល់សេវាដឹកជញ្ជូនដល់ផ្ទះលោកអ្នក ដោយគ្រាន់តែទូរស័ព្ទមកកាន់ ០២៣ ៨៨០ ៨៨០។ ប្រសិនបើលោកអ្នកចង់ពិសារនំដូហ្វណាត់រស់ជាតិដើមថ្មីៗទើបនឹងផលិត សូមអញ្ជើញទៅកាន់ ហាងនំដូហ្វណាត់ គ្រីសស្ពី គ្រីម បឹងកេងកង ផ្លូវប៉ាស័រ្ទ (ផ្លូវ៥១) ពេលព្រឹក នៅពេលបើក ភ្លើងស្លាកសញ្ញា Hotlight គ្រីសស្ពី គ្រីម ដែលជាសញ្ញាប្រាប់ថានំដូហ្វណាត់រសជាតិដើម (Original Glaze “OG”) កំពុងផលិត Melt-In-Your-Mouth ។
ក្រៅពីការផ្តល់ជូននំដូហ្វណាត់ ដ៏ឆ្ងាញ់ពិសារ ហាងនំដូហ្វណាត់ និងកាហ្វេ គ្រីសស្ពី គ្រីម ក៏បានចូលរួមក្នុងសកម្មភាពសង្គមជាច្រើន ដូចជា ការលក់នំក្នុងតម្លៃទាបបំផុតដល់ អង្គការក្រុមហ៊ុន ឬ សាលារៀន ដែលមានបំណងប្រមូល មូលនិធិតាមរយៈការលក់នំដូហ្វណាត់ ដើម្បីជួយដល់សកម្មភាពសង្គមនានា និងបានចូលរួមឧបត្ថម្ភនំដូហ្វណាត់នៅក្នុងកម្មវិធី ការប៉ុនប៉ងជាផ្លូវបំបែកកំណត់ត្រាពិភពលោកហ្គីណេសស្តីពីសិក្ខាសាលាធុរកិច្ចអនុវត្តន៍ជាក់ស្តែងដ៏ធំបំផុតនៅក្នុងពិភពលោក ដែលរៀបចំដោយ អង្គការពលកម្មអន្តរជាតិ (ILO) និងក្រសួងអប់រំ យុវជន និងកីឡា។
សូមបញ្ជាក់ផងដែរថា ហាងនំដូហ្វណាត់ គ្រីសស្ពី គ្រីម គឺម៉ាកយីហោដ៏ល្បីឈ្មោះពីសហរដ្ឋអាមេរិក ដែលមានហាងជាង ១.០០៤ហាង នៅក្នុងប្រទេសចំនួន ៣២ប្រទេស ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ទទួលបានសិទ្ធដាក់លក់ជាផ្លូវការក្នុងប្រទេសកម្ពុជាយើង និងជាប្រទេសទី ២៧ ក្នុងពិភពលោកកាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៦ កន្លងមក។
សព្វថ្ងៃនេះ ហាង គ្រីសស្ពី គ្រីម មានសាខាចំនួន៥ ដែលសាខាទី១ ស្ថិតបឹងកេងកងកែងផ្លូវ៣០២ និង៥១ (ផ្លូវប៉ាស្ទ័រ) សាខាទី២ ស្ថិតនៅផ្សារទំនើប AEON Mall ទី៣ ស្ថិតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ទី៤ ស្ថិតនៅផ្សារទំនើប TK Avenue និងសាខាទី៥ ថ្មី ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង ជិតវិទ្យាស្ថាន វ៉ាន់ដាគណនេយ្យ។
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
4 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
16 ម៉ោង
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
3 ថ្ងៃ
«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
7 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម