ពីនេះ ពីនោះ
ហេតុអ្វី​បានជា​អារម្មណ៍​ស្រង់​រសជាតិ​របស់ខ្ញុំ​ប្រែប្រួល​អ៊ីចឹង​?
19, Mar 2018 , 6:39 pm        
រូបភាព
ដោយ: ថ្មីៗ
​បើសិនជា​អ្នក​ស្រាប់តែ​លែង​ដឹង​រសជាតិ​ភ្លាមៗ វា​គឺជា​រឿង​ដែល​ត្រូវ​យកចិត្តទុកដាក់​ហើយ​។ វា​អាចជា​ហេតុផល​មួយ​ដែល​កើតឡើង​ញឹកញាប់​។ វា​ប្រហែលជា​មាន​អ្វីមួយ​ខុស​ប្រក្រតី​ដែល​អ្នកត្រូវការ​គ្រូពេទ្យ​ព្យាបាល​។



​នៅពេល​ញ៉ាំ​អាហារ មាន​អារម្មណ៍​ញាណ​ពីរ​ប្រភេទ​ដែល​ត្រូវ​ធ្វើការ​ជាមួយគ្នា​។ ពន្លក​ស្រង់​រសជាតិ​អាច​ទទួល​ដឹង​រសជាតិ​បួន​ប្រភេទ​គឺ​៖ ផ្អែម ប្រៃ ជូរ និង​ល្វីង​។ ក្នុងពេល​ជាមួយគ្នានេះដែរ អារម្មណ៍​ស្រង់ក្លិន​នឹងធ្វើ​ឲ្យ​អ្នក​ពេញចិត្ត​អាហារ​នោះ​ឬ​អត់​ដែរ​។ នៅពេល​មាន​អ្វីមួយ​ខុស​ប្រក្រតី​កើតឡើង​លើ​រឿង​ទាំងនេះ អារម្មណ៍​នៃ​ការ​ស្រង់​រសជាតិ​អាច​ប្រែប្រួល​បាន​ទាំងអស់​។

​ទោះបីជា​យ៉ាងណាក៏ដោយ មានរឿង​សំខាន់ៗ ដែល​នាំ​ឲ្យ​មនុស្ស​យើង​មានការ​ប្រែប្រួល​ការ​ស្រង់​រសជាតិ​ដូចជា​៖

​អាយុ​
​នៅពេល​អ្នក​អាយុ​កាន់តែច្រើន វា​អាច​នឹង​កាន់តែ​ពិបាក​ស្វែងរក​របស់​អ្វីដែល​ជាការ​ពេញចិត្តរ​បស់​អ្នក​។ ស្ត្រី​ខ្លះ​អាច​ចាប់ផ្តើម​បាត់បង់​ពន្លក​ស្រង់​រសជាតិ​នៅ​អាយុ​ខ្ទង់ ៤០​ឆ្នាំ ខណៈពេលដែល​បុរស​អាច​កើតឡើង​នៅ​អាយុ​ខ្ទង់ ៥០​ឆ្នាំ​។

​ជាមួយគ្នានេះដែរ ពន្លក​ស្រង់​រសជាតិ​អ្នក​អាច​រួញ​ស្វិត និង​លែង​សូវ​មាន​អារម្មណ៍​។ រសជាតិ​ប្រៃ និង​ផ្ងែ​ម​ងាយ​នឹង​ចុះខ្សោយ​មុនគេ​ណាស់​។ ក្រោយមកទៀត វា​ប្រហែលជា​កាន់តែ​ពិបាក​ក្នុង​ការទទួល​រសជាតិ​ល្វីង ឬ​ជូ​។​

​ចំណែកឯ​អារម្មណ៍​ស្រង់ក្លិន​វិញ​អាច​ថយចុះ​ដែរ ហើយ​ខ្លាំង​បំផុត​នោះ​នៅ​ចន្លោះ​អាយុ ៣០ ទៅ​៦០​ឆ្នាំ​។ អ្នក​មិនអាច​ធ្វើ​ឲ្យ​អារម្មណ៍​នៃ​ការ​ស្រង់​រសជាតិ​នេះ​ត្រឡប់មកវិញ​បានឡើយ ប៉ុន្តែ​ចូរ​កុំ​យល់ថា អាយុ​សុទ្ធតែជា​មូលហេតុ​ធ្វើ​ឲ្យ​រឿងនេះ​កើតឡើង​អី​។

​ការប្រើ​ថ្នាំ​
​ថ្នាំ​តាម​វេជ្ជបញ្ជា​អាច​ប៉ះពាល់​ដល់​របៀប​នៃ​ការ​ស្រង់​រសជាតិ​របស់​អ្នក​បាន ឬ​អាចធ្វើ​ឲ្យ​មាន​ភាពខុសគ្នា​ទៅក្នុង​ទឹកមាត់​បាន​។ ញាណ​នៃ​ការ​ស្រង់ក្លិន និង​រសជាតិ​ប្រហែលជា​ខុស​ប្រក្រតី​បើសិនជា​អ្នក​ប្រើ​ថ្នាំ​ដូចខាងក្រោម​នេះ​៖
•    ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម ACE Inhibitors, Beta Blocker
•    ថ្នាំ​ប្រឆាំង​ការបាក់​ទឹកចិត្ត ថ្នាំ​ប្រឆាំង​អា​ឡែ​ហ្ស៊ី ឬ​ថ្នាំ​ផ្សេងៗ​ទៀត​

​ជំងឺ​
​ញាណ​នៃ​ការ​ស្រង់​រសជាតិ​អ្នក​អាច​រង​ការប៉ះពាល់​បើសិនជា​អ្នកមាន​បញ្ហា​ដូចខាងក្រោម​នេះ​៖
•    មានការ​បង្ក​រោគ​នៅ​ច្រមុះ បំពង់ករ ឬ​ប្រហោង​ឆ្អឹង​ក្នុង​មុខ​
•    របួស​នៅ​ក្បាល ដែល​អាច​ប៉ះពាល់​ដល់​សរសៃប្រសាទ​ដែល​ជាប់ទាក់ទង​នឹង​ការ​ស្រង់​រសជាតិ និង​ក្លិន​
•    ដុំ​សាច់ ឬ​ការលូតលាស់​ដុំ​ប៉ូ​លី​ព​ធ្វើ​ឲ្យ​ស្ទះ​ដល់​ផ្លូវដង្ហើម​ក្នុង​ច្រមុះ​
•    ការ​ករ​ខ្ទុះ​ក្នុង​មាត់ ឬ​បញ្ហា​នៅ​ធ្មេញ​ផ្សេងៗ​ទៀត​។​

​ការព្យាបាល​ជំងឺមហារីក​

​បើសិនជា​អ្នក​កំពុងតែ​ព្យាបាល​ជំងឺមហារីក អារម្មណ៍​នៃ​ការដឹង​រសជាតិ​ប្រហែលជា​រង​ការប៉ះបាល់​ដោយសារតែ​៖
•    ថ្នាំ​ព្យាបាល​ជំងឺមហារីក​
•    ថ្នាំ​ផ្សេងៗ​ទៀត​៖ ថ្នាំ​ផ្សះ ថ្នាំ Morphine ឬ​ថ្នាំ​ប្រភេទ​អាភៀន​ផ្សេងៗ​ទៀត​ដែល​អាច​ផ្លាស់ប្តូរ​ដល់​ញាណ​នៃ​ការ​ស្រង់​រសជាតិ​បាន​
•    ការបាញ់​កាំរស្មី​៖

​នៅពេល​អ្នក​ញ៉ាំ​អាហារ អ្នក​ប្រហែលជា​សម្គាល់​ដឹងថា​៖
•    រសជាតិ​អាហារ​មួយចំនួន​មាន​លក្ខណៈ​ខុសគ្នា​ជាង​ពីមុន​
•    អាហារ​ខ្លះ​ភ្លាវ​
•    ក្នុង​មាត់​មាន​រសជាតិ​ដូច​ដែកៗ ជាពិសេស​ក្រោយពី​ញ៉ាំ​សាច់ ឬ​ប្រូតេអ៊ីន​ផ្សេងៗ​រួចមក​។​

​ការជក់បារី​
​បារី​បង្កើតបានជា​ការបំពុល​បរិយាកាស​។ វា​នឹងធ្វើ​ឲ្យ​អ្នក​សម្គាល់​ដឹង​នូវ​ក្លិន​ចម្លែក ហើយក៏​លែង​ដឹង​រសជាតិ​ដែរ​។ បើសិនជា​អ្នក​ឈប់​ជក់បារី​វិញ អារម្មណ៍​នៃ​ការ​ស្រង់ក្លិន និង​រសជាតិ​នឹង​ល្អប្រសើរ​ឡើងវិញ​ហើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com