ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ហេតុអ្វី​បានជា​មនុស្ស​យើង​ត្រូវការ​ហាត់ប្រាណ​?
20, Mar 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការហាត់​ប្រាណ​អាចជួយ​មនុស្ស​យើង​ច្រើនជាង​សម្រក​ជាតិ​ខ្លាញ់​នៅ​ចង្កេះ និង​ក្បាលពោះ​ទៅទៀត ហើយ​គួរតែ​ជា​ផ្នែក​មួយ​នៃ​ជីវិត​មនុស្ស​ម្នាក់​ដែលមាន​សុខភាព​ល្អ​ដែរ​។



​យោងទៅតាម National Library of Medicine បាន​ឲ្យ​ដឹងថា ការហាត់​ប្រាណ​អាចធ្វើ​រឿង​ជាច្រើន​ដូចខាងក្រោម​នេះ​៖

•    ជួយ​គ្រប់គ្រង​ទម្ងន់​
•    បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​តាមរយៈ​ពង្រឹង​ដល់​សុខភាព​បេះដូង និង​របត់​ឈាម​រត់​
•    ជួយ​បញ្ចុះ​សម្ពាធ​ឈាម និង​កម្រិត​ជាតិ​ខ្លាញ់ Triglyceride
•    ជួយ​រាងកាយ​គ្រប់គ្រង​ជាតិ​ស្ករ និង​អាំង​ស៊ុយ​លីន ដើម្បី​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២
•    ប្រហែលជា​កាន់តែ​ងាយស្រួល​ក្នុងការ​ផ្តាច់​បារី តាមរយៈ​ការបន្ថយ​ភាព​ឃ្លាន​ផ្សែង​បារី និង​រោគសញ្ញា​របស់​វា​
•    ពង្រឹង​ដល់​សុខភាព​ផ្លូវចិត្ត និង​អារម្មណ៍​
•    ពង្រឹង​ដល់​ភាពរឹងមាំ​របស់​ឆ្អឹង និង​សាច់ដុំ​
•    ជួយ​ពង្រឹង​ដល់​ការ​គេង​
•    បង្កើន​ឱកាស​នៃ​ការរស់នៅ​បាន​កាន់តែ​យូរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com