រថយន្ត
អន្តរជាតិ
ចាប់ពី​ឆ្នាំ​២០១៩ MG Motor India ដាក់​ផែនការ​ផលិត​ម៉ូ​ដែល​ថ្មី​ជា​រៀងរាល់ឆ្នាំ​
19, Mar 2018 , 7:19 pm        
រូបភាព
ដោយ: ធីតា
​ក្រុមហ៊ុន MG Motor India នឹងដាក់​ទឹកប្រាក់​វិនិយោគ​សរុប​៧៦៨​លាន​ដុល្លារ​អាមេរិក ក្នុង​រយៈពេល​៣​ទៅ​៤​ឆ្នាំ​បន្ទាប់ លើ​ការអភិវឌ្ឍន៍​ផលិតផល​ថ្មី​របស់ខ្លួន បន្ថែម​លើ​ប្រាក់​វិនិយោគ​៣០៧.២​លាន​ដុល្លារ​អាមេរិក​ដែលមាន​ស្រាប់​។ នេះ​បើតាម​ការផ្សាយ​របស់ India Times​។​



MG Motor India ដែល​បច្ចុប្បន្ន កំពុង​ផលិត​រថយន្ត​អគ្គិសនី​ដើម្បី​ប្រជែង​ក្នុង​ទីផ្សារ បានរៀបចំ​គម្រោង​ទីផ្សារ​របស់ខ្លួន​យ៉ាងច្បាស់​លាស់ ដោយ​ចាប់ពី​ឆ្នាំ​២០១៩ តទៅ ក្រុមហ៊ុន​មាន​គម្រោង​ផលិត​បាន​ផលិត​ថ្មី​មួយ​ជា​រៀងរាល់ឆ្នាំ​។​

​លោក Rajeev Chaba ប្រធាន និង​ជានា​យក​គ្រប់គ្រង​ក្រុមហ៊ុន MG Motor India បាន​លើកឡើងថា​៖ «​យើង​មិនមែន​គ្រាន់តែ​និយាយ​លួង​ខ្លួនឯង​ថា វា​ងាយស្រួល​នោះឡើយ ប៉ុន្តែ​យើង​ដឹង​ច្បាស់​ថា វា​ជាការ​ប្រឈម​ដ៏​ធំ​មួយ​»​។​

MG Motor India ដែលជា​ឧបសម្ព័ន្ធ​របស់​ក្រុមហ៊ុន​យានយន្ត​ចិន SAIC Motor Corp ប្រកាស​បង្កើត​ផលិតផល​ដំបូង​របស់ខ្លួន​នៅ​ឆ្នាំ​២០១៩ ជាមួយ​សមត្ថភាព​ផលិត​ឲ្យ​៨​ម៉ឺន​គ្រឿងក្នុង​១​ឆ្នាំ សម្រាប់​ជំហាន​ទីមួយ​។​

​កាលពី​ខែកញ្ញា ឆ្នាំ​២០១៧ MG Motor India បាន​តម្លើង​រោងចក្រ​លើកដំបូង​បំផុត​នៅក្នុង​ប្រទេស​ឥណ្ឌា ក្រោម​គម្រោង​វិនិយោគ​អប្បបរមា ៣០៧.២​លាន​ដុល្លារ​អាមេរិក ដោយមាន​បុគ្គលិក​ជំនាញ​៧០​នាក់​។ ក្រៅពី​ស្រូបយក​កម្លាំង​ពលកម្ម​លើ​ជំនាញ​ផ្សេងៗ​ទៀត MG Motor ចង់​លើកកម្ពស់​ផលិតផល​យានយន្ត​ឥណ្ឌា «Make in India» និង​គំនិត​ផ្តួចផ្តើម «Skill India»៕


© រក្សាសិទ្ធិដោយ thmeythmey.com