ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអារ៉ាប៊ីសាអូឌីតដែលបានកៅអីទៅរុស្ស៊ីសម្រាប់ការប្រកួតពានរង្វាន់ World Cup ឆ្នាំ២០១៨ ស្ថិតនៅពូល A ត្រូវប៉ះជាមួយម្ចាស់ផ្ទះរុស្ស៊ី អេហ្ស៊ីប និងអ៊ុយរូហ្គាយ។ សម្រាប់ក្រុមមកពីតំបន់អាស៊ីមួយនេះ វាគឺជាការបង្ហាញវត្តមានជាលើកទី៥ ចាប់តាំងពីចូលរួមលើកដំបូងឆ្នាំ ១៩៩៤ មក។
គ្រូបង្វឹក៖ លោក Juan Antonio Pizzi (អាហ្សង់ទីន)
លោក Juan Antonio Pizzi បានឡើងកាន់កាប់អារ៉ាប៊ីសាអូឌីតនៅថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ ២០១៧ បន្ទាប់ពីពេលវេលារបស់លោកដែលទទួលបន្ទុកដឹកនាំស៊ីបានបញ្ចប់។
អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ-អាហ្សង់ទីន វ័យ៤៩ឆ្នាំរូបនេះ បានជួយស៊ីលីឈ្នះពានរង្វាន់ Copa America ឆ្នាំ២០១៦ ប៉ុន្តែមិនបាននាំក្រុមនៅអាមេរិកឡាទីនមួយនេះបានកៅអីទៅ World Cup នៅរុស្ស៊ីឆ្នាំក្រោយឡើយ។
Pizzi ក៏ជាអតីតសមាជិកក្រុមជម្រើសជាតិអេស្ប៉ាញក្នុងព្រឹត្តិការណ៍ UEFA EURO ឆ្នាំ ១៩៩៦ និង World Cup ឆ្នាំ ១៩៩៨ផងដែរ។
ជំនួបសំខាន់៖
អារ៉ាប៊ីសាអូឌីត បានយកឈ្នះជប៉ុន ១-០ ទទួលបាន៣ពិន្ទុបន្ថែមដើម្បីធានាកៅអីទៅ World Cup ដោយសុវត្ថិភាព ដែលស៊ុតបញ្ចូលទីដ៏អស្ចារ្យដោយកីឡាករ Fahad Al Muwallad។
កម្មវិធីប្រកួត៖
-១៤ មិថុនា៖ រុស្ស៊ី vs អារ៉ាប៊ីសាអូឌីត (ម៉ោង១០យប់)
-២០ មិថុនា៖ អ៊ុយរូហ្គាយ vs អារ៉ាប៊ីសាអូឌីត (ម៉ោង១០យប់)
-២៥ មិថុនា៖ អារ៉ាប៊ីសាអូឌីត vs អេហ្ស៊ីប (ម៉ោង៩យប់)