ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
អគារ​មួយ​នៅ​ព្រះសីហនុ​ដែលមាន​សម្បក​យន្តហោះ​នៅ​ពីលើ ទាក់ទាញ​ទាំង​ទេសចរ​អ៊ឺរ៉ុប និង​អាស៊ី​
19, Mar 2018 , 8:19 pm        
រូបភាព
​ព្រះសីហនុ​៖ នៅ​តំបន់ Victory Hill ពី​ខាងលើ​ឆ្នេរ​ជ័យជម្នះ នៃ​ខេត្ត​ព្រះសីហនុ មាន​អគារ​មួយ​ដែលមាន​ឈ្មោះថា Classic ដែលមាន​ម្ចាស់​ជា​ជនជាតិ​រុស្ស៊ី​។ ជា​អគារ​ស្នាក់នៅ​រួម​ផង មាន​ភោជនីយដ្ឋាន ហាង​កាហ្វេ និង​មាន​ហាង​លក់​វត្ថុ​ចាស់ៗ និង​គ្រឿងអលង្ការ​ផង​។ អគារ​នេះ​ប្លែក​ជាងគេ​ត្រង់​ថា មាន​តួ​យន្តហោះ​ចាស់​មួយ​របស់​រុស្ស៊ី ផលិត​នៅ​ទស្សវត្ស​១៩៦០ នៅ​ពីលើ​អគារ​តែម្តង​។



​កញ្ញា ម៉ា​ឌី​ណា មកពី​ប្រទេស​អូ​បេ​គី​ស្ថាន គឺជា​ជំនួយការ​អ្នកគ្រប់គ្រង​អគារ Classic  នេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការដាក់​យន្តហោះ គឺ​ម្ចាស់​អគារ​ចង់​ទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវទេសចរ​ជនជាតិ​បរទេស​ជាពិសេស​ភ្ញៀវ​ជនជាតិ​រុស្ស៊ី​ផ្ទាល់​តែម្តង​។ ភ្ញៀវទេសចរ​ខ្មែរ និង​អ្នករស់នៅ​ក្រុងព្រះសីហនុ ក៏​ចាប់អារម្មណ៍​នឹង​សម្បក​យន្តហោះ​នៅ​ពី​អគារ​នេះដែរ​៕

​សូម​ស្តាប់​សម្ភាស​រវាង​នាយ​យ៉ាន និង​កញ្ញា ម៉ា​ឌី​ណា​ជំនួយការ​អ្នកគ្រប់គ្រង​អគារ Classic  នេះ និង​បកប្រែ​ដោយ​អ្នកស្រី​ណែ​ត ដូចតទៅ​៖
























Tag:
 រថយន្ត​
  ​យន្តហោះ​
 ​ យានយន្ត​
 ​ ព្រះសីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com