ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
តូយ៉ូតា ប្រគល់រង្វាន់ដល់ជ័យលាភីគំនូររថយន្តតូយ៉ូតាក្នុងក្ដីស្រមៃសម្រាប់ថ្ងៃអនាគត
19, Mar 2018 ,
5:51 pm
រូបភាព
×
ដោយ:
រាជធានីភ្នំពេញ៖ ក្រុមហ៊ុន តូយ៉ូតា កាលពីពេលថ្មីៗកន្លងមកនេះ បានរៀបចំកម្មវិធីប្រកាសលទ្ធផល និង ប្រគល់រង្វាន់ដល់ជ័យលាភីជាតិនៃកម្មវិធី «ប្រកួតប្រជែងគូរគំនូររថយន្តតូយ៉ូតាក្នុងក្ដីស្រមៃសម្រាប់ថ្ងៃអនាគត»។ កម្មវិធីនេះមានវត្តមានចូលរួមរបស់លោកឧកញ៉ា គង់ នួន ប្រធាន ក្រុមហ៊ុន លោក ហ៊ីរ៉ូយូគិ អ៊ីតុ អគ្គនាយក ក្រុមហ៊ុន តូយ៉ូតា ( ខេមបូឌា ) ព្រមទាំងបុគ្គលិក ឪពុកម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ កុមារាកុមារី ដែលជាអ្នកជាប់ជ័យលាភី ជាច្រើនកុះករទៀត។
នៅក្នុងកម្មវិធីដែលធ្វើឡើងនៅផ្សារទំនើបអ៊ីអនម៉ល (ឡាយ លី ផ្លាហ្សា ) នេះ លោកឧកញ៉ា គង់នួន បានឪ្យដឹងថា “ ការប្រកួតប្រជែងនៅឆ្នាំនេះ ក្រុមហ៊ុន ទទួលបានផ្ទាំងគំនូរពីបេក្ខជនដែលដាក់ពាក្យចូលរួមប្រកួត មានចំនួនរហូតទៅដល់ ១១១៩ ផ្ទាំង បើប្រៀបធៀបទៅនឹងឆ្នាំមុន មានត្រឹម ៤៧៤ ផ្ទាំងប៉ុណ្ណោះ។ ក្នុងនោះផងដែរ រូបគំនូរ ដែល ទទួលបានមានប្រភពមកពីការប្រកួតប្រជែង គូរនៅតាមសាលារដ្ឋ និងសាលាឯកជនផ្សេងៗ ក្នុងរាជធានីភ្នំពេញនិងតាមបណ្ដាខេត្តនានា។ លោកប្រធានក្រុមហ៊ុនបានបន្ថែមថា ចំនួនផ្ទាំង គំនូរដ៏ច្រើននេះ បានសបញ្ចាក់ឲ្យឃើញថា ប្អូនៗកុមារទាំងអស់គ្នា កំពុងតែបានចូលរួមបង្កើតនូវអ្វីដែលថ្មីសម្រាប់ ថ្ងៃអនាគតតាមរយៈការប្រកួតប្រជែងគូរគំនូររថយន្តក្នុងក្ដីស្រមៃ ស្របពេលដែលប្រទេសកម្ពុជា កំពុងមាន ការអភិវឌ្ឍន៍ លើគ្រប់វិស័យផងដែរនោះ។
សូមបញ្ជាក់ផងថាការប្រកួតប្រជែងគំនូរនេះ ចាប់ទទួលពាក្យតាំងពីថ្ងៃ ០១ ខែ តុលា ឆ្នាំ ២០១៧ រហូតដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១៨។ រូបគំនូរដែលទទួលបានទាំង ១១១៩ ផ្ទាំងនេះត្រូវបានបែងចែកជា ៣ ប្រភេទសំខាន់ៗ៖
ប្រភេទទី១ (អាយុក្រោម៨ឆ្នាំ) ១៣១ ផ្ទាំងគំនូរ, ប្រភេទទី២ (អាយុពី ៨ឆ្នាំ ដល់ ១១ឆ្នាំ) ៥០៦ផ្ទាំងគំនូរ ,ប្រភេទទី៣ (អាយុ ១២ ឆ្នាំ ដល់ ១៥ឆ្នាំ) ៤៨២ ផ្ទាំងគំនូរ។ លើសពីនេះលោក ឧកញ៉ា គង់ នួន បានបញ្ជាក់បន្ថែមទៀតថា ក្រោយពីគណៈកម្មការធ្វើកំណែ និងវាយតម្លៃលើផ្ទាំងគំនូរទាំងអស់ យ៉ាងសុក្រឹត្យ និង ម៉ត់ចត់រួចមក ក្រុមហ៊ុនចម្រាញ់បានគំនូរស្រស់ស្អាត និងមានអត្ថន័យចំនួន ១២ ផ្ទាំង ហើយក្នុងនោះផងដែរ រូបគំនូរចំនួន ៩ផ្ទាំង ដែលជាប់ជ័យលាភីជាតិ និង ត្រូវបញ្ចូនទៅចូលរួមប្រកួតប្រជែងថ្នាក់ពិភពលោកនៅប្រទេសជប៉ុន ជាមួយនឹងរូបគំនូរដែលជាប់ជ័យលាភីពីបណ្ដាលប្រទេសផ្សេងៗ។ ចំណែកឯរូបគំនូរ ៣ ផ្ទាំងផ្សេងទៀត ត្រូវបានជ្រើសរើសដោយថ្នាក់ដឹកនាំ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ឲ្យជាប់ជាផ្ទាំងគំនូរពិសេសក្នុងប្រទស។
កុមារា និងកុមារីដែលទទួលបានជ័យលាភីមានដូចខាងក្រោម៖
ចំពោះជ័យលាភីពិភពលោកមាន មេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ និងរង្វាន់ចុងក្រោយ។ សម្រាប់អ្នកទទួលបានមេដាយ និង រង្វាន់ពិសេស នឹងត្រូវទទួលបាន ដំណើទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមពិធីប្រគល់រង្វាន់នៅខែសីហាឆ្នាំ ២០១៨ ជាមួយនឹងឪពុក ម្ដាយ ឫអាណាព្យាបាលស្របច្បាប់មួយ។
គួរបញ្ជាក់ផងដែរថា កម្មវិធីគំនូររថយន្តក្នុងក្ដីស្រមៃនេះ នឹងត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ហើយកាលបរិច្ឆេតនៃការប្រកួតនាពេលខាងមុខនេះ ក្រុមហ៊ុននឹងជម្រាបជូននាពេលក្រោយ៕
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
7 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម