អត្ថបទពាណិជ្ជកម្ម
កាន់តែ​ពិសេស​ទៀតហើយ ជាមួយ​ទូរទស្សន៍​សាម​សុង QLED TV ដើម្បី​លំនៅដ្ឋាន​របស់លោក​អ្នក​កាន់តែ​ស្អាត នឹង​ជីវិត​កាន់តែ​ស្រស់ស្រាយ
19, Mar 2018 , 7:38 pm        
រូបភាព
ដោយ:
 
​ប្រសិនបើ​លោកអ្នក​មាន​អារម្មណ៍​ថា​ដូចជា​ខ្វះ​អ្វី​ម្យ៉ាង​ដែល​អាចធ្វើ​ឲ្យ​បន្ទប់ទទួលភ្ញៀវ​របស់​លោកអ្នក​កាន់តែ​ស្អាត​ថែម​មួយកម្រិត​ទៀត​នោះ ជួប​ជាមួយ​ក្រុមហ៊ុន​សាម​សុង​ដ៏​ឈ្លាសវៃ​ដែល​អាច​ដំណោះស្រាយ​បញ្ហា​របស់លោក​អ្នក​បាន​។​

​ទូរទស្សន៍​សាម​សុង​ស៊េរី​ថ្មី QLED TV គឺជា​ជម្រើស​មួយ​ដ៏​ពិសេស​របស់​លោកអ្នក ដោយមាន​ការផ្សារភ្ជាប់​ផ្អឹប​ជាប់​ទៅនឹង​ជញ្ជាំង ដែល​កាន់តែ​បង្កើន​សម្រស់​ក្នុងផ្ទះ​របស់លោក​អ្នក​រឹតតែ​ល្អឥតខ្ចោះ ដោយ​មិន​បន្សល់ទុក​អ្វី​រប៉ាត់រប៉ាយ​ដែល​អាចធ្វើ​ឲ្យ​លោកអ្នក​បែក​អារម្មណ៍​នៅពេល​កំពុង​មើល​ទូរទស្សន៍​បានឡើយ​។ ចូរ​មើល​វីដេអូ​ខាងក្រោម​អំពី​របៀប​ផ្អឹប​ទូរទស្សន៍​ទៅ​ជញ្ជាំង​។



​ទូរទស្សន៍​សាម​សុង QLED TV មិនមាន​បញ្ហា​ទាក់ទង​ទៅនឹង​បញ្ហា​ក្តៅ​ដល់​ម៉ាស៊ីន​បានទេ បើទោះបីជា QLED TV មាន​រាងស្តើង​ក៏ដោយ ក៏​អាច​ផ្អឹប​ជាប់​ទៅ​ជញ្ជាំង​បាន​យ៉ាង​ល្អ ទូរទស្សន៍​ត្រូវមាន​គម្លាត​ទៅ​ជញ្ជាំង​រហូតដល់ ១៥ មី​លី​ម៉ែត្រ ដែល​អាច​បញ្ចេញ​កម្តៅ​បាន​យ៉ាង​ងាយស្រួល​។​
​ទូរទស្សន៍​ដ៏​ស្រស់ស្អាត​មួយ​នេះ លោកអ្នក​គួរតែ​រក​វិធី​ក្នុងការ​គ្រប់គ្រង​ខ្សែ​រប៉ាត់រប៉ាយ ដើម្បី​បង្កើន​សម្រស់​កាន់តែ​ស្អាត​។ ជាមួយ​ទូរទស្សន៍ QLED TV លោកអ្នក​អាច​សន្សំ​កន្លែង​បាន​ខ្លះ​សម្រាប់​ការតុបតែង​ផ្ទះ​របស់​លោកអ្នក ដោយមាន​ការប្រើ​ខ្សែ​តូច​ល្អិត​មួយ Optical Cable ក្នុង​ការតភ្ជាប់​ទៅនឹង​ឧបករណ៍​ទាំងទ្បាយ​ដែល​ភ្ជាប់​ជាមួយ​ទូរទស្សន៍​តាមរយៈ​ដុំ One Connect Box ។​


​ក្រៅពី​រូបរាង និង​អារម្មណ៍​ដ៏​ពេញចិត្ត ដែល​បូករួម​បញ្ចូល​គ្នា​នៃ HDR ១៥00 ជាមួយនឹង​លក្ខណៈពិសេស​របស់​ទូរ​ទស្សន៍ QLED TV ធ្វើ​ឲ្យ​បទពិសោធន៍​ទស្សនា​របស់លោក​អ្នកកា​ន់​តែ​អស្ចារ្យ ដោយសារ QLED TV នាំមក​នូវ​រូបភាព​ច្បាស់​នឹង​រស់រ​វើក ដែល​ធ្វើ​ឲ្យ​លោកអ្នក​រំភើប​រាល់ពេល​ដែល​បើក​ទូរទស្សន៍​ទស្សនា​។​

​សូម​មើល​រូបភាព​ខាងក្រោម​ដែល​បង្ហាញថា​ទូរទស្សន៍ QLED TV ជាការ​ពិត​ធ្វើ​ឲ្យ​កន្លែង​រស់នៅ​របស់លោក​អ្នក​កាន់តែ​ពិសេស​នឹង​ស្រស់ស្រាយ​ជាង​មុន​។
 






 

© រក្សាសិទ្ធិដោយ thmeythmey.com