អន្តរជាតិ
បុរស​ខ្លាំង ស៊ី​-​ពូ​ទីន ដែលជា​អ្នកជិតខាង​គ្នា បន្ត​ដឹកនាំ​ប្រទេស​រៀងៗ​ខ្លួន​
19, Mar 2018 , 9:39 pm        
រូបភាព
លោក វ្លាឌីមៀ ពូទីន (ឆ្វេង) និងលោក ស៊ី ជិនភីង នាជំនួបកិច្ចប្រជុំ BRICS នៅ​ខេត្ត Fujian របស់ចិន កាលពីខែកញ្ញា ឆ្នាំ២០១៧ ។ រូបថត AFP
លោក វ្លាឌីមៀ ពូទីន (ឆ្វេង) និងលោក ស៊ី ជិនភីង នាជំនួបកិច្ចប្រជុំ BRICS នៅ​ខេត្ត Fujian របស់ចិន កាលពីខែកញ្ញា ឆ្នាំ២០១៧ ។ រូបថត AFP
ដោយ: ថ្មីៗ
​លោក ស៊ី ជិន​ភីង បាន​ជាប់ឆ្នោត​ធ្វើជា​ប្រធានាធិបតី​ចិន​សម្រាប់​អណ​ត្តិ​ទី​ពីរ ក្រោយ​ទទួលបាន​សំឡេងគាំទ្រ​ឯកច្ឆន្ទ​ពី​សមាជិកសភា​ប្រជាជន កាលពី​ថ្ងៃទី​១៧ ខែមីនា​។ ពីរ​ថ្ងៃក្រោយ លទ្ធផល​នៃ​ការបោះឆ្នោត​នៅ​រុស្ស៊ី បង្ហាញថា លោក វ្លា​ឌី​មៀ ពូ​ទីន បាន​សំឡេងគាំទ្រ ៧៦.៦៧​ភាគរយ ដើម្បី​បន្ត​អាណត្តិ​របស់ខ្លួន​រហូត​ដល់​ឆ្នាំ​២០២៤ ។



​នៅ​ថ្ងៃ​ចន្ទ ទៅ​១៩ ខែមីនា លោក ស៊ី ជិន​ភីង បាន​ផ្ញើ​សារ​អបអរសាទរ​ទៅ​លោក វ្លា​ឌី​មៀ ពូ​ទីន ដោយ​អះអាង​ពី​ការពង្រឹង​ភាពជា​ដៃគូ​រវាង​ប៉េកាំង​-​មូ​ស្គូ ឲ្យ​ដល់​កម្រិត​ខ្ពស់បំផុត​។ លោក ស៊ី បន្ត​ដឹកនាំ​មហា​យក្ស​ចិន​ក្នុង​អាណត្តិ​ទី​ពីរ ហើយ​អាច​ឈានដល់​មួយជីវិត ក្រោយ​ការសម្រេច​លុបចោល​មាត្រា​កំណត់​អណ​ត្តិ​ប្រធានាធិបតី ត្រឹម​អណ​ត្តិ​។ រីឯ​លោក ពូ​ទីន ឈានដល់​រជ្ជកាល​ទី​៤​នៃ​តំណែង​ប្រធានាធិបតី​នៅ​មហាអំណាច​ខ្លាឃ្មុំ​ទឹកកក​។​

​ក្នុង​សារ​ជូនពរ​គ្នា​ទៅវិញទៅមក សម​ភាគី​ទាំងពីរ​សុទ្ធតែ​វាយតម្លៃ​ពី​ការរីកចម្រើន​នៃ​ភាពជា​ដៃគូ ចិន​-​រុស្ស៊ី ហើយ​សន្យា​បង្កើន​សហប្រតិបត្តិការ​គ្នា​ទៅវិញទៅមក​៕

អត្ថបទទាក់ទង




Tag:
 ចិន​
  រុស្ស៊ី​
  ស៊ី ជិន​ភីង​
  វ្លា​ឌី​មៀ ពូ​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com