ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ហេតុផល​អ្វីខ្លះ​ដែលមាន​ការឈឺ​ក្បាល​នៅ​ខាងក្រោយ​ភ្នែក​?
20, Mar 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​បើសិនជា​អ្នកមាន​អាកា​រៈ​ឈឺក្បាល​នៅក្រោយ​ភ្នែក អ្នក​ប្រហែលជា​មើលមិនឃើញ​នៅ​ភ្នែក​ម្ខាង​រយៈពេល​ខ្លី ឬ​តិចជាង​មួយ​ម៉ោង​។ អ្នក​អាច​នឹងមាន​អាកា​រៈ​នេះ​ជាមួយ ឬ​ក្រោយពេល​ឈឺក្បាល​បែប​ប្រកាំង​ណាមួយ​។ ការស្រាវជ្រាវ​ខ្លះ​បាន​ណែនាំ​ថា ករណី​ភាគច្រើន រោគសញ្ញា​គឺ​ដោយសារតែ​បញ្ហា​ផ្សេងៗ​ទៀត​។



​ការឈឺ​ក្បាល​បែប​ប្រកាំង​ធម្មតា​ក៏​អាចធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​ភ្នែក ដែលមាន​ការចូលរួម​ពី​រោគសញ្ញា ចាំង​ភ្នែក និង​មាន​អ៊ុចៗ​ក្នុង​គំហើញ​។ ប៉ុន្តែ​រោគសញ្ញា​ទាំងនេះ​ច្រើនតែ​កើតឡើង​នៅ​ភ្នែក​ទាំងសងខាង​។ ចូរ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ស្វែងយល់​ពី​វា​ទៅ​បើសិនជា​អ្នកមាន​ការឈឺ​ក្បាល​នៅក្នុង​ភ្នែក​។ គ្រូពេទ្យ​ក៏​អាចធ្វើ​ការទាត់ចោល​ជំងឺ​ផ្សេងៗ​ទៀត​ដែល​អាច​បង្ក​ជា​រោគសញ្ញា​ស្រដៀង​គ្នា​ដែរ​។

​អ្នកជំនាញ​ជាច្រើន​មិនបាន​ប្រាកដថា អ្វី​ទៅជា​មូលហេតុ​នៃ​ការឈឺ​ក្បាល​នៅក្រោយ​ភ្នែក​ឡើយ​។ អ្នកខ្លះ​យល់ថា បញ្ហា​នេះ​មាន​ជាប់ទាក់ទង​នឹង​៖
•    ការ​រឹង​ជាប់​របស់​សរសៃឈាម​ក្នុង​បាត​ភ្នែក
•    ការប្រែប្រួល​ជាច្រើន​ដែល​រាលដាល​ឆ្លង​កោសិកា​សរសៃប្រសាទ​ក្នុង​បាត​ភ្នែក​

​វា​គឺជា​ករណី​ដែល​កម្រ​មែន តែ​អ្នក​ដែលមាន​ការឈឺ​ក្បាល​ប្រភេទ​នេះ​ប្រហែលជា​មានការ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ការមើល​មិនឃើញ​ក្នុង​ភ្នែក​ម្ខាង​។ អ្នកជំនាញ​ជាច្រើន​មិនបាន​ដឹងថា​តើ​ការប្រើ​ថ្នាំ​ដែល​បង្ការ​ការឈឺ​ក្បាល​ដូចជា ថ្នាំ Tricylic Antidepressants ឬ ថ្នាំ​ប្រឆាំង​ការ​ប្រកាច់ អាចជួយ​បង្ការ​ការ​ខ្វាក់ភ្នែក​បានឡើយ​។ ប៉ុន្តែ​បើសិនជា​អ្នកមាន​ការឈឺ​ក្បាល​នៅ​ខាងក្រោយ​ភ្នែក​មែន ទោះបីជា​វា​បាត់ទៅ​វិញ​ដោយ​ខ្លួនឯង​ក៏រ​ដោយ យក​ល្អ​គួរតែ​ជួប​ជាមួយ​គ្រូពេទ្យ​ដើម្បី​ពិគ្រោះ​ដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com