អត្ថបទពាណិជ្ជកម្ម
គណៈប្រតិភូ​ធុរកិច្ច​ហុងកុង​ជាន់ខ្ពស់ អញ្ជើញ​មក​ធ្វើ​ទស្សនៈកិច្ច​នៅ​កម្ពុជា​ក្រោម​គម្រោង​«​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​»
20, Mar 2018 , 3:57 pm        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៨​នេះ  គណៈប្រតិភូ​ធុរកិច្ច​ហុងកុង​ជាន់ខ្ពស់ បាន​អញ្ជើញ​មក​ធ្វើ​ទស្សនៈកិច្ច​នៅ​កម្ពុជា ក្នុងឱកាស​សម្រាប់​ការវិនិយោគ និង​កិច្ចសហប្រតិបត្តិការ​អា​ជីវ​កម្ម ក្រោម​គម្រោង​«​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​» ដែល​ធ្វើឡើង​នៅឯ​សណ្ឋាគារ The Great Duke Phnom Penh Hotel ។
 
​គួរបញ្ជាក់​ផងដែរ​ថា នៅក្នុង​ទស្សនៈកិច្ច​មួយ​នេះ ត្រូវបាន​សហការ​រៀប​ចំ​ដោយ សមាគម​ពាណិជ្ជកម្ម​ហុងកុង​នៅ​កម្ពុជា Hong Kong Business Association in Cambodia (HKBAC) ដែល​នឹង​ពិភាក្សា​សំខាន់​អំពី ឱកាស​សហការគ្នា​ក្នុង​ការផលិត និង​ការវិនិយោគ មានដូចជា​ផ្នែក​ហិរញ្ញវត្ថុ ធនាគារ និង​ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍន៍ និង​ផ្នែក​ច្បាប់ពាណិជ្ជកម្ម​សំខាន់ៗ​មួយចំនួនទៀត​។


 
​គណៈប្រតិភូ​ដែល​បាន​អញ្ជើញ​មក​ធ្វើ​ធុរកិច្ច​ពិសេស នៅ​កម្ពុជា​នេះ​មាន​ចំនួន​៥០​រូប ដែល​សុទ្ធសឹងតែ​ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្នុង​មុខ​ជំនួញ​ផ្សេងៗ​ខុសៗ​គ្នា​ដូចជា​៖ ប្រធាន​ក្រុមហ៊ុន ផ្នែក​មេធាវី វិស្វកម្ម ធានា​គារ  តំណាង​សភាពាណិជ្ជកម្ម​មកពី​ទីក្រុង​ហុងកុង ព្រមទាំង​សហក្រិន​វ័យក្មេង​ជាច្រើនរូប​ផ្សេងទៀត​ផងដែរ​។ 

​គោលបំណង​នៃ​បេសកកម្ម​ពាណិជ្ជ​កម្មនេះ បង្កើតឡើង​ដើម្បី​ស្វែងរក​ឱកាស​សម្រាប់​ការវិនិយោគ និង​កិច្ច​សហ​ប្រិ​តិ​ប​ត្ដិ​ការ​អាជីវកម្ម ក្រោម​គំនិត​ផ្ដួចផ្ដើម​នៃ គម្រោង​ពាណិជ្ជកម្ម ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ  និង​ជា​ផ្លូវ​សម្រាប់​សហ​មន៍​ធុរៈកិច្ច​នៅ​កម្ពុជា និង​ហុងកុង​។



​បន្ទាប់ពី​មានការ​ចុះហត្ថលេខា ទៅលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​២ រវាង​អាស៊ាន និង​ទីក្រុង​ហុងកុង ដែល​បាន​ធ្វើឡើង​កន្លងមកនេះ ហុងកុង​ក៏បាន​សម្រេច​ជ្រើសរើស​កម្ពុជា ជា​ប្រទេស​ទីមួយ​ក្នុង​ការធ្វើ​សហប្រតិបត្តិ​ការណ៍​គ្នា ដើម្បី​ពង្រីក​នូវ​ជំនួញ​រវាង​ហុងកុង និង​កម្ពុជា​។​
      
​តាម​យ​រយៈ​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ ដូចជា​ប្រព័ន្ធ​ច្បាប់ កម្រិត​របរ​បង់ពន្ធ​ទាប កម្រិត​ខ្ពស់​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ និង​ការវិនិយោគ​ជឿនលឿន ទាំង​បណ្ដាញ​អ្នក​អភិវឌ្ឍ​ជាតិ និង​អន្ដរជាតិ រួមជាមួយ​នឹង​លំហូរ​ព័ត៌មាន​សេរី ចំពោះ​ទីផ្សា​នៃ​ការវិនិយោគ​ទំនិញ​នានា ហុងកុង​បាន​បង្កើតជា​ទម្រង់​នៃ​បណ្ដុំ​ព័ត៌មាន​មូលធន​ចំពោះ​ការវិនិយោគ និង​ហិរញ្ញវត្ថុ សម្រាប់​អ្នកវិនិយោគ​សកល​។​









(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com