កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិបចិន Dalian Yifang តែងតាំងអតីតគ្រូ Real Madrid ជាអ្នកចាត់ការថ្មី
× អតីតអ្នកចាត់ការ Real Madrid លោក Bernd Schuster ត្រូវបានតែងតាំងជាគ្រូថ្មីរបស់ក្រុម Dalian Yifang នៃលីកកីឡាបាល់ទាត់កំពូលចិន Chinese Super League។
ទីភ្នាក់ងារព័ត៌មាន Xnihua បានផ្សាយដូច្នេះថា លោក Schuster ដែលបច្ចុប្បន្នមានវ័យ៥៨ឆ្នាំ នឹងត្រូវឡើងទៅជំនួសលោក Ma Lin ដែលបានបញ្ចប់តំណែងជាអ្នកចាត់ការ Yifang បន្ទាប់ពីក្រុមនេះចាញ់៣ប្រកួតចាប់តាំងពីបើករដូវកាលថ្មីនៃក្របខណ្ឌលីកកំពូលចិន។
ក្រុម Dalian Yifang ទើបតែនាំចូលកីឡាករល្បីៗពីក្រុមក្នុងតំបន់អឺរ៉ុបកាលពីពេលថ្មីៗនេះ ដូចជា Yannick Carrasco និង Nicolas Gaitan ពី Atletico Madrid ក្នុងតម្លៃជិត ៦០លានដុល្លារ និងខ្សែការពារ José Fonte ពី West Ham។ ដូច្នេះការចាញ់៣ប្រកួតជាប់គ្នានេះបានធ្វើឲ្យម្ចាស់ក្លិបមិនពេញចិត្ត ហើយត្រូវរកគ្រូថ្មីមកជំនួសដើម្បីស្តារស្ថានការឡើងវិញ។
អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ ដែលតែងតាំងជាអ្នកចាត់ការថ្មីនេះ ធ្លាប់ឈ្នះពានលំដាប់កំពូលអេស្ប៉ាញ La Liga ចំនួន២ដងជាមួយ Real Madrid នៅចុងទសវត្ស៨០ និងបានឡើងដឹកនាំក្រុមរហស្សនាមអធិរាជសនេះនៅឆ្នាំ ២០០៨។
Schuster ក៏ធ្លាប់ជាកីឡាករម្នាក់ដ៏អស្ចារ្យផងដែរក្នុងក្រុម Barcelona និង Atlético Madrid។ លោកបានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិអាល្លឺម៉ង់ (អាល្លឺម៉ង់ខាងលិច) ២១ប្រកួត ឈ្នះទាំង២១ប្រកួត និងជួយប្រទេសនេះឈ្នះជើងឯក Euro ឆ្នាំ ១៩៨០ ទៀតផង៕
Tag:
បាល់ទាត់
Dalian Yifang
Real Madrid
Bernd Schuster
© រក្សាសិទ្ធិដោយ thmeythmey.com