ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ព្រឹត្តិការណ៍ «សង្ក្រាន្តបាត់ដំបង» ជាលើកដំបូង គ្រោងចំណាយថវិកា២០ម៉ឺនដុល្លារ រូបភាពពី ស.ស.យ.ក ខេត្តបាត់ដំបង
× បាត់ដំបង៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តបាត់ដំបង» រយៈពេល ៤ថ្ងៃ ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែមេសា ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរ។ ជាពិសេសបង្ហាញពីសមិទ្ធផលកសិផល និងសក្ដានុពលទេសចរណ៍របស់ខេត្តបាត់ដំបង។
កញ្ញា រស់ ពៅធីតា អនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា ព្រឹត្តិការណ៍ «សង្ក្រាន្តបាត់ដំបង» រៀបចំឡើងក្នុងគោលបំណងអបអរពិធីបុណ្យចូលឆ្នាំខ្មែរ និងថែរក្សាវប្បធម៌ ប្រពៃណីខ្មែរ ។ អនុប្រធាន ស.ស.យ.កខេត្តបាត់ដំបងរូបនេះ បន្តថា ក្នុងព្រឹត្តិការណ៍នេះ នឹងមានការតាំងបង្ហាញពោតយក្ស និងម្នាស់យក្ស ដែលជាស្នាដៃ និងជាកសិផលរបស់ពលរដ្ឋក្នុងស្រុករុក្ខាគិរី និងស្រុកសំពៅលូន។ បើតាមកញ្ញា ពៅធីតា សម្ភារយក្សទាំងនេះ មានទំហំពី ១៥ម៉ែត្រ ដល់ ២០ម៉ែត្រ ដែលធ្វើពីពោត និងម្នាស់ស្រស់។
អនុប្រធាន ស.ស.យ.ក ខេត្តបាត់ដំបង រូបនេះបាននិយាយដូច្នេះថា៖« ព្រឹត្តិការណ៍នេះ នឹងនាំចំណូលដល់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង ពិសេសផ្ដល់ឱកាសដល់យុវជនក្នុងខេត្តបាត់ដំបងចូលរួមរៀបចំព្រឹត្តិការណ៍នេះ»។
កញ្ញា រស់ ពៅធីតា បញ្ជាក់ថា ព្រឹត្តិការណ៍«សង្គ្រានបាត់ដំបង»នេះ គ្រោងចំណាយថវិកាប្រមាណ ២០ម៉ឺនដុល្លារ ដែលថវិកាទាំងនោះបានមកពីរដ្ឋបាលខេត្ត និងការឧបត្ថម្ភពីសប្បុរសជន។ អនុប្រធាន ស.ស.យ.ក ខេត្តបាត់ដំបងរូបនេះ សង្ឃឹមថានឹងមានប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តច្រើន ចន្លោះពី ១០ម៉ឺនទៅ ១៥ម៉ឺននាក់ ក្នុងរយៈពេល ៤ថ្ងៃ។
ព្រឹត្តិការណ៍នេះ រៀបចំដោយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង ដែលប្រារព្ធនៅទីតាំងចំនួន ៣ រួមមាន បរិវេណលោកតាដំបងក្រញ៉ូង, វិទ្យាល័យនេតយ៉ង និង គរុកោសល្យខេត្ត ។ «សង្ក្រាន្តបាត់ដំបង» មានកម្មវិធីសំខាន់ៗចំនួន ៩ រួមមាន ពិព័រណ៍សកម្មភាព ស.ស.យ.ក, តំបន់ត្រជាក់ចិត្ត, ពិព័រណ៌ទូទៅ, តន្ត្រីស្រុកស្រែ, អាហារនៃក្ដីស្រឡាញ់, ភូមិ ស.ស.យ.ក, ភូមិម្ហូបខ្មែរ, ភូមិក្បាច់គុន និងតំបន់សាសនា។ សម្រាប់ព្រឹត្តិការណ៍នេះ កងកម្លាំង៥០០នាក់ នឹងដាក់ការពារសន្តិសុខ ដល់ប្រជាពលរដ្ឋ។ នេះបើតាមអនុប្រធាន ស.ស.យ.កខេត្តបាត់ដំបងខាងលើ៕
សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម៖
១, ឥណទានគេហដ្ឋានរបស់ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនអត្រាការប្រាក់ 7.99% បន្ថែមជាមួយសេវាធានារ៉ាប់រងអាយុជីវិតរហូតដល់ 50,000 ដុល្លារអាមេរិក ដោយឥតគិតថ្លៃ។ សូមទំនាក់ទំនង 023 988 388 ។
២, រថយន្តប្រណីតម៉ាក Mercedes-Benz (មែសឺដេស-បិនស៍) ថ្មីៗឆ្នាំ២០១៨ កំពុងដាក់លក់នៅ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ភ្នំពេញ។ ទូរស័ព្ទផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។
៣, ស្អាតដូចតារា ស្អាតបែបស៊ូណេ, ទូរស័ព្ទទំនាក់ទំនង៖ 017 800 150 / 098 5000 88 , ទីតាំងស្ថិតនៅផ្សារទំនើបសុវណ្ណា។
៤, រីករាយឆ្នាំថ្មី! បង្កើតបរិយាកាសដ៏រីករាយនៅក្នុងឆ្នាំថ្មីជាមួយ កូកា-កូឡា រសជាតិនៃអារម្មណ៍ស្រស់ស្រាយ។
Tag:
សង្ក្រាន្ត
បាត់ដំបង
ចូលឆ្នាំខ្មែរ
រស់ ពៅធីតា
© រក្សាសិទ្ធិដោយ thmeythmey.com