ជាតិ
សេដ្ឋកិច្ច
ហុងកុង បាន​វិនិយោគ​ជិត ៣០​លាន​ដុល្លារ​នៅ​កម្ពុជា កាលពី​ឆ្នាំ​២០១៧
20, Mar 2018 , 8:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កាលពី​ឆ្នាំ​២០១៧ កន្លងទៅ ក្រុមហ៊ុន​ថ្មី​របស់​រដ្ឋបាល​ហុងកុង ដែល​ចូលមក​កម្ពុជា មាន​ចំនួន​៥ ក្រោម​ទុនវិនិយោគ​សរុប​ជិត ៣០ លាន​ដុល្លារ​អាមេរិក​។



​តួលេខ​នេះ ត្រូវបាន​លើកឡើង​ដោយ​មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម ក្នុង​កិច្ចប្រជុំ​រវាង​ថ្នាក់ដឹកនាំ​របស់​ក្រសួង​មួយ​នេះ និង​គណៈប្រតិភូ​ពី​រដ្ឋបាល​ហុងកុង​។ តាមរយៈ​កិច្ចប្រជុំ​នេះ អ្នកវិនិយោគ​ហុងកុង​ចង់​ស្វែងយល់​ពី​សក្ដានុពល​វិនិយោគ​បន្ថែមទៀត​មក​កម្ពុជា​។ ក្នុងឱកាស​នោះដែរ  លោក ប៉ាន សូរ​ស័ក្ដិ បានស្នើ​ឲ្យ​ហុងកុង​បោះទុន​បន្ថែមទៀត​លើ​ផលិតផល​ធ្វើដំណើរ ខណៈ​ហុងកុង​កំពុងមាន​ចំណែក​វិនិយោគ​ធំ​ក្នុង​វិស័យនេះ​នៅ​កម្ពុជា​។​

​ការវិនិយោគ​របស់​អ្នកជំនួញ​ហុងកុង​នៅ​កម្ពុជា កាលពី​ឆ្នាំ​២០១៧ គឺ​បោះទុន​លើ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​កាបូប​៕


© រក្សាសិទ្ធិដោយ thmeythmey.com