ជាតិ
សេដ្ឋកិច្ច
កាំកុងត្រូល រកឃើញ ៦ស្ថានីយ លក់ប្រេងមិនគ្រប់លីត្រក្នុងក្រុងពោធិ៍សាត់ រូបពីកាំកុងត្រូល
× ពោធិ៍សាត់៖ មន្ត្រីកាំកុងត្រូល បានត្រួតពិនិត្យរកឃើញស្ថានីយចំនួន ៦ បានលក់ប្រេងឥន្ធនៈមិនគ្រប់លីត្រ ក្នុងក្រុងពោធិ៍សាត់។ នេះបើតាមព័ត៌មានដែលផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានកាំកុងត្រូល។
ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យស្ថានីយដែលជាប់សង្ស័យក្នុងក្រុងពោធិ៍សាត់ នៅថ្ងៃទី១៩ខែមីនា មន្ត្រីជំនាញកាំកុងត្រូលអះអាងថា មានតែស្ថានីយមួយប៉ុណ្ណោះ ដែលត្រឹមត្រូវ គឺស្ថានីយសូគីម៉ិច លឹម ហ៊ង ។ រីឯស្ថានីយចំនួន ៦ ទៀតបានលួចបរិមាណប្រេងឥន្ធនៈដែលលក់ជូនអតិថិជន។
កាំកុងត្រូលបញ្ជាក់ទៀតថា ក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញបានរកឃើញស្ថានីយ២កន្លែង ដែលពុំទាន់កែប្រែតាមការណែនាំ គឺស្ថានីយ ខាត់ ថៃ និងស្ថានីយ ជា ខេង ។
ដោយឡែកការពិនិត្យផ្នែកគីមីវិញ មន្ត្រីកាំកុងរកឃើញចំណាកគំរូតែ១ប៉ុណ្ណោះដែលមានបញ្ហា នោះគឺដើមខាត់ណាដែលមានកាកសំណល់ថ្នាំសម្លាប់សត្វល្អិត ក្នុងចំណោមចំណាកគំរូ ៣១ ៕
© រក្សាសិទ្ធិដោយ thmeythmey.com