ជាតិ
សេដ្ឋកិច្ច
ការដេញថ្លៃ​ប្រាក់រៀល​ក្នុង​ខែមីនា​នេះ កើន​ទ្វេដង​
20, Mar 2018 , 10:19 pm        
រូបភាព
ដោយ:
​ក្នុង​ប្រតិបត្តិ​ការផ្ដល់​សន្ទនីយ​ភាព​ដោយមាន​ការធានា (LPCO) លើក​ទី​១៨​ខែមីនា​នេះ ធនាគារជាតិ​នៃ​កម្ពុជា បាន​បញ្ចេញ​ប្រាក់រៀល ៤០​ពាន់​លាន​រៀល​ដល់​គ្រឹះស្ថាន​ផ្ដល់​កម្ចី​។​



​សេចក្ដីជូនដំណឹង​រប​ស់​ធនាគារជាតិ​ឲ្យ​ដឹងថា មាន​គ្រឹះស្ថាន​ចំនួន​២​បាន​ជោគជ័យ​ក្នុងការ​ដេញថ្លៃ ក្នុងចំណោម​៣​គ្រឹះស្ថាន ដែល​ទទួល​ទឹកប្រាក់​សរុប ៤០​ពាន់​លាន​រៀល ជាមួយ​អត្រា​ការប្រាក់ ៣,០៣​ភាគរយ​ក្នុង​មួយឆ្នាំ​។​

​បើ​ធៀប​នឹង​ការដេញថ្លៃ​ក្នុង​ខែកុម្ភៈ ដែល​ទឹកប្រាក់​សម្រេចបាន​មាន​ចំនួន ២០​ពាន់​លាន​រៀល ការដេញថ្លៃ​ប្រាក់រៀល​ក្នុង​ខែមីនា​នេះ​បាន​កើនឡើង​ទ្វេដង​។​
​ការផ្ដល់​កម្ចី​ប្រាក់រៀល​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ តាមរយៈ​ប្រតិបត្តិការ LPCO នេះ គឺ​ធនាគារជាតិ​ចង់​ជំរុញ​ការផ្ដល់​កម្ចី និង​ចរាចរ​ប្រាក់រៀល​កាន់តែច្រើន​ក្នុង​ចរន្ត​សេដ្ឋកិច្ច​៕


Tag:
 ប្រាក់រៀល​
© រក្សាសិទ្ធិដោយ thmeythmey.com