កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ អេ​ហ្ស៊ី​ប មាន Salah ដែល​នាំ​ក្រុម​លេចធ្លោ​រាល់​ការប្រកួត​
21, Mar 2018 , 8:59 am        
រូបភាព
ខ្សែប្រយុទ្ធ Salah កំពុងបង្ហាញទម្រង់លេងដ៏អស្ចារ្យទាំងក្នុងក្រុមជម្រើសជាតិ និងក្លិប Liverpool
ខ្សែប្រយុទ្ធ Salah កំពុងបង្ហាញទម្រង់លេងដ៏អស្ចារ្យទាំងក្នុងក្រុមជម្រើសជាតិ និងក្លិប Liverpool
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អេ​ហ្ស៊ី​ប​នឹងមាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក FIFA World Cup 2018 នៅ​រុស្ស៊ី​។ នេះ​ជាការ​បង្ហាញខ្លួន​លើក​ទី ៣​ផងដែរ​សម្រាប់​ក្រុម​មកពី​តំបន់​អាហ្វ្រិក​មួយ​នេះ បន្ទាប់ពី​ចូលរួម​២​ដង​រួចមកហើយ​ក្នុង​ឆ្នាំ ១៩៣៤ និង ១៩៩០​។



​គ្រូបង្វឹក​៖ លោក Hector Cuper (​អា​ហ្ស​ង់​ទីន​)
​លោក Hector Cuper ដែលជា​អតីត​អ្នកចាត់ការ​ទូទៅ​ក្រុម Valencia និង Inter Milan បាន​ឡើងមក​ដឹកនាំ​អេ​ហ្ស៊ី​ប​នៅ​ខែមីនា​ឆ្នាំ ២០១៥ ហើយ​ធ្លាប់ជួយ​ក្រុម​នេះ​ឈានទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​ប្រចាំ​ទ្វីបអាហ្វ្រិក CAF Africa Cup of Nations ឆ្នាំ ២០១៧ ទៀតផង​។​
​បន្ទាប់មក អ្នកចាត់ការ​សញ្ជាតិ​អា​ហ្ស​ង់​ទីន វ័យ​៦២​ឆ្នាំ​រូបនេះ បាន​នាំ​ក្រុម​រហស្សនាម Pharaohs បង្ហាញខ្លួន​ជា​លើកដំបូង​សម្រាប់​ការប្រកួត​កីឡាបាល់ទាត់​លំដាប់​ទី​១​ពិភពលោក ចាប់តាំងពី​ឆ្នាំ ១៩៩០ ក្រោយពេល​ពួកគេ​បាន​ឈរ​នៅលើ​កំពូល​តារាង​ពូ​ល E នៃ​វគ្គ​ជម្រុះ​ទ្វីបអាហ្វ្រិក​។​



​កីឡាករ​ឆ្នើម​៖ ខ្សែប្រយុទ្ធ Mohamed Salah
​វីរបុរស និង​ជា Key Player ដែល​ជួយ​អេ​ហ្ស៊ី​ប​បាន​ទៅ World Cup នៅ​រុស្ស៊ី​ឆ្នាំក្រោយ គឺ Mohamed Salah​។ ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ហង្ស​ក្រហម Liverpool រូបនេះ រក​គ្រាប់​បាល់​បាន​ស្ទើ​គ្រប់​ការប្រកួត ហើយ​ជាពិសេស​គឺ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ដ៏​អស្ចារ្យ និង​ជាប់​ជា​ប្រវត្តិសាស្ត្រ​បាល់ទាត់​អេ​ហ្ស៊ី​ប ក្នុងអំឡុង​ការប្រកួត​វគ្គ​ជម្រុះ​ដែល​អេ​ហ្ស៊ី​ប​យកឈ្នះ​កុង​ហ្គោ ២-១​។​



​ប្រវត្តិ​ក្នុង World Cup៖
​ជាការ​បង្ហាញខ្លួន​លើក​ទី​៣ សម្រាប់​ក្រុម​មកពី​តំបន់​អា​ហ្វ្រី​កមួយ​នេះ បន្ទាប់ពី​ចូលរួម​២​ដង​រួចមកហើយ​ក្នុង​ឆ្នាំ ១៩៣៤ និង ១៩៩០​។​



​កម្មវិធី​ប្រកួត​៖
​បន្ទាប់ពី​លទ្ធផល​ចាប់ឆ្នោត​រើស​ពូ​ល​រួចរាល់​សម្រាប់​ព្រឹត្តិការណ៍​ពាន់រង្វាន់​ពិភពលោក ដែល​រៀបចំឡើង​នៅ​វិមាន​ក្រេ​ម​ឡាំង ក្រុង​មូ​ស្គូ ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃទី​១ ខែធ្នូ​នេះ អេ​ហ្ស៊ី​ប​ស្ថិតក្នុង​ពូ​ល A ដែល​ត្រូវ​ជួប​ម្ចាស់ផ្ទះ​រុស្ស៊ី​, អា​រ៉ា​ប៊ី​សា​អូឌីត និង​អ៊ុយ​រូ​ហ្គា​យ​៕



Tag:
 បាល់ទាត់​
  FIFA World Cup
  អេ​ហ្ស៊ី​ប​
  GroupA
© រក្សាសិទ្ធិដោយ thmeythmey.com