អន្តរជាតិ
សភា​អឺរ៉ុប​អញ្ជើញ​មេ​ហ្វេ​ស​ប៊ុ​ក​ទៅ​បកស្រាយ​រឿង​ទិន្នន័យ​អ្នកប្រើប្រាស់​
20, Mar 2018 , 11:07 pm        
រូបភាព
លោក Mark Zuckerber ស្ថាបនិកហ្វេសប៊ុក។ រូបថត AFP
លោក Mark Zuckerber ស្ថាបនិកហ្វេសប៊ុក។ រូបថត AFP
ដោយ: ថ្មីៗ
សភា​អឺរ៉ុប​កាលពី​ថ្ងៃ​អង្គារ បានប្រកាស​ពី​ការអញ្ជើញ​លោក Mark Zuckerberg ស្ថាបនិក​ក្រុមហ៊ុន​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ទៅ​បកស្រាយ​ទាក់ទង​នឹង​ទិន្នន័យ​អ្នកប្រើប្រាស់​៥០​លាន​នាក់ ដែល​ត្រូវបាន​អះអាង​ដោយ​ក្រុមការងារ​ដឹកនាំ​យុទ្ធនាការ​ឃោសនាបោះឆ្នោត សម្រាប់​លោក ដូ​ណា​ល់ ត្រាំ កន្លងមក​។​



«​យើង​បាន​អញ្ជើញលោក Mark Zuckerberg ទៅ​សភា​អឺរ៉ុប​»​។ នេះ​បើតាម​ការអះអាង​របស់​លោក Antonio Tajani ដែលជា​ប្រធានសភា តាមរយៈ Twitter របស់ខ្លួន​។​

​តាម​ការផ្សាយ​របស់ AFP សភា​អឺរ៉ុប​ចង់​ឲ្យ​មេ​ហ្វេ​ស​ប៊ុ​ក បកស្រាយ​ទាក់ទង​នឹង​ការប្រើប្រាស់​ទិន្នន័យ​ផ្ទាល់ខ្លួន ដើម្បី​បំប៉ោង​ប្រជាធិបតេយ្យ​៕



© រក្សាសិទ្ធិដោយ thmeythmey.com