ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ពាធ​អន្តរជាតិ​? សម្តេច ហ៊ុន សែន ថា ការលើកឡើង​បែបនេះ ជាការ​បិទផ្លូវ​ខ្លួនឯង​
21, Mar 2018 , 9:20 am        
រូបភាព
សម្តេច ហ៊ុន សែន ថត Selfie ជាមួយកម្មករកម្មាការិនី នាព្រឹកនេះ
សម្តេច ហ៊ុន សែន ថត Selfie ជាមួយកម្មករកម្មាការិនី នាព្រឹកនេះ
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​ចំអក​ដល់​អ្នកនយោបាយ​ដែលមាន​និន្នាការ​ប្រឆាំង ដែល​តែងតែ​លើកឡើងថា ការដោះលែង​អ្នកនយោបាយ​ដែល​ជាប់ទោស ដោយសារតែ​រដ្ឋាភិបាល មាន​សម្ពាធ​ពី​អន្តរជាតិ​។

 
​ប្រមុខ​រដ្ឋាភិបាល បានលើកឡើង​ពី​ការដោះលែង លោក ហុង សុខ​ហួរ កន្លងមក ដោយសារតែ​អតីត​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស សម រង្ស៊ី បាន​សរសេរ​លិខិត​សុំទោស មិនមែន​ដោយសារ​សម្ពាធ​អន្តរជាតិ ដូចជា​ការលើកឡើង​នោះឡើយ​។​
 
​ទាក់ទង​នឹង​ការដុត​រូប​ទីងមោង​នៅ​អូស្ត្រាលី សម្តេច ហ៊ុន សែន បាន​បញ្ជាក់ថា វា​ជាការ​ទាញ​បញ្ហា​ឲ្យ​ទៅដល់​ចំណុច​ក្រ ហម ពោលគឺ​គ្មាន​ឡើយ​ការចរចា និង​គ្មាន​ឡើយ​ការដោះលែង​អ្នកទោស [​សកម្មជន និង​អ្នកនយោបាយ ]​។​
 
​សម្តេច​បាន​បញ្ជាក់ថា ការលើកឡើង​ពី​ការដុត​រូប​មុន​ដំណើរ​របស់​សម្តេច​ទៅកាន់​អូស្ត្រាលី ជាការ​ញុះ​សាកល្បង​មួយ ខណៈ​ក្រុម​អ្នកប្រឆាំង​មិនមាន​ចិត្ត​ត្រជាក់ ហើយ​បានធ្វើ​ទង្វើ​បែប​នោះ​មែន ដូច្នេះ​មានន័យថា វា​ជាការ​បិទផ្លូវ​ចរចា​៕
 
 

Tag:
 សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com