ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ក្រោយពី​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនពេក តើ​ចង់​ច្រោះ​ជាតិពុល​ចេញ​ទេ​?
21, Mar 2018 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ប្រុស​ភាគច្រើន ឲ្យ​តែមាន​ការជួបជុំ​តែងតែ​ចៀស​មិនសូវ​ផុត​ទេពី​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ដើម្បី​បង្កើន​បរិយាកាស​នៃ​ការជជែក​គ្នា​កាន់តែ​សប្បាយរីករាយ​។ យ៉ាងណាមិញ នៅពេលដែល​អ្នក​ឈានដល់​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនពេក​នោះ អ្នក​អាច​នឹងមាន​ការឈឺ​ក្បាល និង​មិន​ស្រួល​ក្នុង​ក្រពះ​ដែរ ដោយសារតែ​ជាតិពុល​កំពុងតែ​ចាល​ក្នុង​ខ្លួន​ច្រើន​។



​ដូច្នេះ​រឿង​ដែឡ​ល្អ​បំផុត​ដែល​អ្នក​អាចធ្វើ​បាន គឺ​ច្រោះ​ជាតិពុល​នេះ​ចេញពី​ក្នុង​ខ្លួន​។ តើ​គួរ​ធ្វើ​បែបណា​ទើប​ល្អ​ទៅ​?

​ញ៉ាំ​ទឹក​ធម្មតា​ឲ្យ​បាន​ច្រើន​
​គ្រឿង​ស្រវឹង​អាចធ្វើ​ឲ្យ​រាងកាយ​ខ្សោះ​ជាតិ​ដោយសារតែ វា​មាន​មុខងារ​ជា​សារធាតុ​ជម្រុញ​ដល់​ការ​នោម​។ នេះ​គឺជា​មូលហេតុ​ដែល​អ្នក​គួរតែ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ដើម្បី​ជំនួស​ជាតិ​ទឹក​ដែល​បាន​បាត់បង់​។ ក្រៅពី​ជួយ​ឲ្យ​រាងកាយ​បង្គ្រប់​ជាតិ​ទឹក វា​ក៏​ជួយ​ច្រោះ​ជាតិពុល​ដែល​ធ្វើ​ឲ្យ​អ្នក​ស្រវឹង​ចេញពី​ក្នុង​ខ្លួន​បានដែរ​។

​ញ៉ាំ​យ៉ា​អួរ
​សរីរាង្គ​មួយ​ក្នុង​រាងកាយ​អាច​ងាយ​នឹងរង​គ្រោះ​ក្រោយពី​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនពេក គឺ​ក្រពះ​។ អ្នក​អាច​ស្តា​បញ្ហា​របស់​ក្រពះ​ឡើងវិញ​បាន​តាមរយៈ​ការបញ្ចូល​បាក់តេរី​ល្អៗ​ទៅក្នុង​ខ្លួន ជាពិសេស​ការ​ញ៉ាំ​យ៉ា​អួរ​តែម្តង​។ វា​នឹងមិន​ត្រូវការ​ពេល​ច្រើនឡើង​មុន​ពេលដែល​ប្រព័ន្ធ​រំលាយ​អាហារ​អ្នកត្រូវការ​ធ្វើការ​ម្តងទៀត​។

​ត្រូវមាន​សកម្មភាព​រា​ង​កាយ​
​ខណៈពេលដែល​ការ​ស្រវឹង​អាចធ្វើ​ឲ្យ​អ្នក​គេង​ច្រើន តែ​យក​ល្អ​គួរតែ​ព្យាយាម​ធ្វើ​សកម្មភាព​រាងកាយ​ឲ្យ​បាន​ច្រើន​ផង​។ បើសិនជា​អាច ការហាត់​ប្រាណ​ក្នុង​កម្រិត​មធ្យម​តាមរយៈ​ការដើរ ឬ​ជិះ​កង់ គួរតែ​ជា​រឿង​ល្អ​ដែល​គួរ​ធ្វើ​។ ការហាត់​ប្រាណ​ពិត​ជាការ​ច្រោះ​ជាតិពុល​ដ៏​ល្អ​មួយ​ដោយសារតែ​វា​ជួយ​សម្រួល​ដល់​ការបញ្ចេញ​ជាតិពុល​ដែល​អ្នកមាន​ក្រោយពី​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​រួច​។

​ចៀសវាង​ការ​លេបថ្នាំ​បំបាត់​ការឈឺចាប់​
​ចូរ​ចាំ​ថា ថ្លើម​របស់​អ្នក​នៅតែ​រវល់​ក្នុងការ​រំលាយ​គ្រឿង​ស្រវឹង​ដែល​អ្នក​ផឹក​កាលពី​យប់មិញ ហើយ​វា​មិន​មែ​ជា​រឿង​ល្អ​ឡើយ​ក្នុង​ការប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់ ព្រោះ​ថ្លើម​ត្រូវការ​ចំណាយពេល​វេលា​រំលាយ​ថ្នាំ​នេះ​បន្ថែមទៀត​។ ដូច្នេះ ចូរ​ចៀសវាង​ការ​លេបថ្នាំ​បំបាត់​ការឈឺចាប់​បើសិនជា​អ្នក​មិន​ចង់​ឲ្យ​ថ្លើម​ខូច​កាន់តែខ្លាំង​ទៀត​។

​គេង​ឲ្យ​បាន​ច្រើន​បន្តិច​

​បើសិនជា វា​គឺជា​ថ្ងៃ​ចុង​សប្តាហ៍ ហើយ​អ្នក​មិនមាន​គម្រោង​ជាមួយ​មិត្តភក្តិ និង​ក្រុមគ្រួសារ ចូរ​ពិចារណា​លើ​ការ​គេង​បន្ថែម​ច្រើនជាង​មុន​ពីរ​បី​ម៉ោង​ទៀត​ទៅ​។ ការចំណាយ​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​គេង នឹងធ្វើ​ឲ្យ​រាងកាយ​មាន​ពេលវេលា​ជាសះស្បើយ​ពី​ការខូចខាត​ក្រោយពី​ញ៉ាំ​គ្រឿង​ស្រវឹង​រួច​បាន​។ ជាមួយគ្នានេះដែរ ការ​គេង​អាចជួយ​បង្កើន​ថាមពល​មកវិញ​ផងដែរ​ក្រោយពី​ជាតិពុល​បាន​ច្រោះ​រួច​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com