ពីនេះ ពីនោះ
វិធីសាស្ត្រ​ក្នុងការ​សម្អាត​បន្ទប់​គេង​លឿន​
21, Mar 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រសិនជា​អ្នក​ចង់​សម្អាតផ្ទះ​របស់​អ្នក​បាន​លឿន អ្នក​អាច​អនុវត្តតាម​វិធី​ខាងក្រោម​នេះ​បាន​។ តើ​មាន​អ្វី​ខ្លះទៅ​?



1.    ដំបូង​អ្នក​គួរតែ​ប្រមូល​របស់របរ​ដែល​ពេញ​ណែន​ក្នុង​បន្ទប់​អ្នក ដាក់​ទុក​មួយកន្លែង​។​

2.    បន្ទាប់មក អ្នក​គួរតែ​បែងចែក​របស់របរ​ទាំង​នោះ​ទៅតាម​ក្រុម​។​

3.    បន្ទាប់មកទៀត អ្នក​អាច​ប្រមូលរបស់​មិនបានការ​ទៅ​បោះចោល​ជាមុនសិន ដើម្បី​កុំ​ឲ្យ​ឆ្អៀ​ត​កន្លែង​។ ក្រោយ​ពេលដែល​អ្នក​បោះចោល​របស់​ដែល​អ្នក​ត្រូវតែ​បោះ​ហើយ អ្នក​អាច​ប្រមូលរបស់​ដែល​អ្នក​អាច​យកទៅ​បរិចាក​បាន ទើប​មិនសូវ​ចង្អៀត​បន្ទប់​អ្នក​។​

4.    ក្រោយ​ពេលដែល​អ្នក​បោះរ​បស់​មិនបានការ​ចោល និង​របស់​ដែល​យក​ឲ្យ​គេ​ប្រើ​បាន​ហើយ​នោះ អ្នក​អាច​រៀប​បន្ទប់​អ្នក​បាន​ហើយ​។ អ្នក​អាច​ទុក​ខោអាវ​ថ្មី​លើ​គ្រែ ហើយ​ខោអាវ​ប្រឡាក់​ក្នុង​កន្ត្រក​ដើម្បី​យកទៅ​បោក​។​

5.    ក្រោយ​ពេលដែល​អ្នករៀបចំ​របស់​ទាំងនោះ​ដាក់​តាម​កន្លែង​រួច អ្នក​អាច​ចាប់ផ្តើម​បោស និង​ជូត​សម្អាត​បន្ទប់​បាន​យ៉ាង​ងាយស្រួល​ហើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com