ជាតិ
រដ្ឋាភិបាល បង្កើត​ក្រុមការងារ​ពិសេស ដើម្បី​ការពារ​អធិបតេយ្យ នៅតាម​ព្រំដែន​
21, Mar 2018 , 7:19 pm        
រូបភាព
លោក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការរងកងទ័ពជើងគោក ត្រូវបានតែងតាំងជាអនុប្រធាន១រូប នៃក្រុមការងារពិសេស ដើម្បីការពារអធិបតេយ្យ នៅតាមព្រំដែន
លោក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការរងកងទ័ពជើងគោក ត្រូវបានតែងតាំងជាអនុប្រធាន១រូប នៃក្រុមការងារពិសេស ដើម្បីការពារអធិបតេយ្យ នៅតាមព្រំដែន
ដោយ: ថ្មីៗ
​ក្រុមការងារ​ពិសេស​មួយ ដែល​សមាសភាព សុទ្ធសឹងតែ​ជា​ឥ​ស្សជន និង​មេទ័ព​ជាន់ខ្ពស់ ត្រូវបាន​បង្កើតឡើង ដើម្បី​ការពារ​អធិបតេយ្យ​កម្ពុជា នៅតាម​ព្រំដែន​។ ក្រុមការងារ​ពិសេស​នេះ ត្រូវបាន​បង្កើតឡើង​កាលពី​ពាក់កណ្តាល​ខែកុម្ភៈ ឆ្នាំ​២0១៨ តាមរយៈ​សេចក្តីសម្រេច​មួយ ដែល​ចុះហត្ថលេខា​ដោយ​សម្តេច ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​។



​សេចក្តីសម្រេច​ខាងលើ កំណត់ថា ក្រុមការងារ​ពិសេស​នេះ ត្រូវ​គ្រប់គ្រង​ថវិកា សម្រាប់​ចំណាយ​លើ​កិច្ចការ​ក្នុងការ​ការពារ​អធិបតេយ្យ ដែល​ស្ថិតក្រោម​បញ្ជា​ផ្ទាល់​របស់​នាយករដ្ឋមន្ត្រី​។ យោងតាម​សេចក្តីសម្រេច​ដដែល ក្រុមការងារ​ពិសេស ទំនងជា​ធ្វើ​កិច្ចការ និង​យកចិត្តទុកដាក់​ខ្លាំង នៅតាម​ព្រំដែន​ថៃ និង​ឡាវ​។

​ប្រការ​២ នៃ​សេចក្តីសម្រេច បានបញ្ជាក់​បែបនេះ​ថា​៖«[​ថវិកា​ពិសេស​] គឺ​សម្រាប់​ចំណាយ​លើ​មុខសញ្ញា ដែល​ពាក់ព័ន្ធ​ផ្ទាល់​ទៅនឹង​ការងារ​អធិបតេយ្យ ជាពិសេស​ទិស​ព្រំដែន​ជាមួយ​ឡាវ ថៃ និង​ព្រំ​ដែនទឹក​....»​។

​សមាសភាព​នៃ​ក្រុមការងារ​ពិសេស ដើម្បី​ការពារ​អធិបតេយ្យ​កម្ពុជា មាន​ដល់​ទៅ​៣១​រូប​ឯណោះ ដោយមាន​លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ស្តីទី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ជា​ប្រធាន និង​អនុប្រធាន​៨​រូប ដោយ​ក្នុងនោះ ក៏មាន​លោក ហ៊ីង ប៊ុន​ហៀ​ង  មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស និង​កូនប្រុស​ច្បង​របស់​សម្តេច ហ៊ុន សែន គឺ​លោក  ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចម្រុះ និង​ជា​មេ​បញ្ជា​រង​កងទ័ពជើងគោក ផងដែរ​។ ចំណែក ឥស្សរជន​២២​រូប​ទៀត គឺជា​សមាជិក​៕


Tag:
 ព្រំដែន​
  ក្រុមការងារ​
© រក្សាសិទ្ធិដោយ thmeythmey.com