អន្តរជាតិ
យ៉ាងហោច​២៦​នាក់​ស្លាប់ក្នុងការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ក្រុង​កា​ប៊ុល​
21, Mar 2018 , 4:48 pm        
រូបភាព
មនុស្សយ៉ាងហោច២៦នាក់ស្លាប់​ក្នុងការវាយប្រហារគ្រាប់បែកអត្តឃាតនៅកាប៊ុល។ រូបថត AFP
មនុស្សយ៉ាងហោច២៦នាក់ស្លាប់​ក្នុងការវាយប្រហារគ្រាប់បែកអត្តឃាតនៅកាប៊ុល។ រូបថត AFP
ដោយ: ថ្មីៗ
​បុរស​ម្នាក់​បំពាក់​គ្រាប់បែក​លើ​ខ្លួន ហើយ​បាន​បំផ្ទុះ​នៅមុខ​សកល​វិទ្យាល័យ​កា​ប៊ុល ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ថ្ងៃ​ពុធ ដោយ​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​២៦​នាក់ និង​១៨​នាក់​រងរបួស​។ នេះ​បើតាម​ការផ្សាយ​របស់ AFP ដោយយោង​តាម​សំដី​មន្ត្រី​មូលដ្ឋាន​។​



​ខណៈ​ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​នាំគ្នា​ប្រារព្ធ​ពិធីបុណ្យ Persian ភេរវ​ករ​បាន​រត់​សម្រុក​ទៅកាន់​ហ្វូងមនុស្ស ហើយ​ធ្វើការ​បំផ្ទុះ​ភ្លាមៗ ។ បុរស​នោះ ស្ថិត​ក្នុងចំណោម​អ្នកស្លាប់​ទាំង​២៦​នាក់​ផងដែរ​។​

​មិនមាន​របាយការណ៍​មួយ ពាក់ព័ន្ធ​នឹង​បណ្តាញ​របស់​ជន​នោះឡើយ ប៉ុន្តែ​គេ​អាច​ប៉ាន់ស្មាន​បាន​ថា វា​ជា​ទង្វើ​របស់​ក្រុម​តា​លី​បង់ និង​សកម្មជន ISIS៕


Tag:
 អា​ហ្វ​ហ្គា​នី​ស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com