កីឡាជាតិ
ជាតិ
ខ្សែប្រយុទ្ធជើងចាស់ ឃួន ឡាបូរ៉ាវី ជួយកម្ពុជាឈ្នះម្ចាស់ផ្ទះឡាវ ១-០ ក្នុងជំនួបមិត្តភាព
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលដឹកនាំដោយលោកប្រាក់ សុវណ្ណារ៉ា បានទទួលជ័យជម្នះ ១-០ លើក្រុមម្ចាស់ផ្ទះឡាវ នាជំនួបមិត្តភាពអន្តរជាតិនៅទីក្រុងវៀងចន្ទន៍ នាល្ងាចថ្ងៃពុធ ទី២១ ខែមីនានេះ។
ឃួន ឡាបូរ៉ាវី ស្ថិតនៅជាកីឡាករបម្រុង មុនពេលចូលជំនួស ចាន់ វឌ្ឍនាកា នៅ១០នាទីចុងក្រោយ។ ៥នាទីក្រោយមក ខ្សែប្រយុទ្ធជើងចាស់រូបនេះ បានតែតបាល់បញ្ចូលទី ក្រោយការបញ្ជូនរបស់ ប្រាក់ មុន្នីឧត្តម៕ © រក្សាសិទ្ធិដោយ thmeythmey.com