ជាតិ
សេដ្ឋកិច្ច
ADB គ្រោង​ផ្ដល់​៦០​លាន​ដុល្លារ ដើម្បី​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ជំនាញ​នៅ​កម្ពុជា​
22, Mar 2018 , 10:09 am        
រូបភាព
រូបពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
រូបពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
ដោយ:
​ភ្នំពេញ​៖ បើតាម​ការ​ឲ្យ​ដឹង​របស់ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គ្រោង​នឹង​ផ្ដល់​ថវិកា ៦០​លាន​ដុល្លារ​បន្ថែមទៀត​សម្រាប់​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ជំនាញ​នៅ​កម្ពុជា រយៈពេល ៥​ឆ្នាំ​។​



​លោក អ៊ិត សំហេង បាន​ជួប​លោក Jan Hansen នាយក​ស្ដីទី ADB ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​២០​ខែមីនា ដើម្បី​ពិភាក្សា​លើ​កម្មវិធី​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​កំពុង​ដំណើរ​សព្វថ្ងៃ ហើយ​កម្មវិធី​ដែល​ផ្ដល់​មូលនិធិ​ដោយ ADB នេះ នឹងត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០២១​។

​លោក អ៊ិត សំហេង មានប្រសាសន៍ថា ADB នឹង​រៀបចំ​ឲ្យ​មាន​គម្រោង​មួយទៀត​ដែល​ផ្ដោតលើ​ការអភិវឌ្ឍន៍​ជំនាញ​សម្រាប់​ការប្រកួតប្រជែង ដែល​រំពឹងថា​នឹងត្រូវ​អនុវត្ត​ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២៤ លើទឹក​ប្រាក់​ប្រមាណ ៦០​លាន​ដុល្លារ​អាមេរិក​។​

​លោក អ៊ិត សំហេង ថ្លែងថា គម្រោង​នេះ​មាន​អត្ថប្រយោជន៍​ធំ​ណាស់​សម្រាប់​ប្រជាពលរដ្ឋ ពិសេស​យុវជន ស្របពេល​តម្រូវការ​ក​ម្លាំ​ង​ពលកម្ម​ជំនាញ​មាន​កាន់តែច្រើន ក្នុង​សម័យកាល​សមាហរណកម្ម​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន និង​សាកលភាវូបនីយកម្ម​៕


Tag:
 អ៊ិត សំហេង​
  ADB
  ការងារ​
© រក្សាសិទ្ធិដោយ thmeythmey.com