ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ដល់ពេលហើយ៖ ធ្វើសកម្មភាព ដើរតួនាទីជាគំរូ និងបង្ហាញសក្តានុពលពេញលេញរបស់ស្ត្រី!
22, Mar 2018 ,
2:45 pm
រូបភាព
×
ដោយ:
ថ្មីៗ
តើអ្នកគិតថា សមធម៌យេនឌ័រ មិនមែនជាបញ្ហារបស់អ្នកមែនឬ? អ្នកអាចមានអារម្មណ៍ថា វាជារឿងធំដែលពិបាកដោះស្រាយដោយខ្លួនអ្នកផ្ទាល់។ ប៉ុន្តែសម្រាប់ ម៉ូណាលីហ្សា និងមិត្តភក្តិរបស់នាង មានការយល់ឃើញខុសពីនេះ។ ពួកគាត់ជានិស្សិតមហាវិទ្យាល័យដែលបានផ្តួចផ្តើម និងដឹកនាំសកម្មភាពដើម្បីលើកកម្ពស់ការយល់ដឹង និងគាំទ្រសុខុមាលភាពស្ត្រីនៅតាមទីជនបទក្នុងប្រទេសកម្ពុជា។
អត្ថបទទាក់ទង
Time is Now: Take action, be a role model, and unlock a full potential of women!
នៅក្នុងភូមិត្បែង ខេត្តតាកែវ អ្នកភូមិមិនទទួលបានសេវាកម្មសុខាភិបាលគ្រប់គ្រាន់ឡើយ ដោយសារតែទីតាំងភូមិសាស្ត្រ និងបញ្ហាសេដ្ឋកិច្ច។ ការប្រឈមនេះ មិនមែនកើតឡើងតែនៅក្នុងភូមិនេះឡើយ ប៉ុន្តែជាបញ្ហានៅតាមតំបន់ដាច់ស្រយាលនៅកម្ពុជា ដែលធ្វើឲ្យស្ត្រីមិនទទួលបាននូវការពិនិត្យរោគស្ត្រីឲ្យបានគ្រប់គ្រាន់។
កញ្ញា ឃុន ម៉ូណាលីស្សា អាយុ២១ឆ្នាំ ដែលរៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានពន្យល់ថា៖ «បើទោះបីជា រោគស្ត្រីជាច្រើនអាចការពារបានតាមរយៈការអប់រំណែនាំក៏ដោយ ប៉ុន្តែស្ត្រីនៅតាមទីជនបទនៅតែខ្វះខាតព័ត៌មានពីបញ្ហាសុខភាព អនាម័យ និងសេវាកម្មវេជ្ជសាស្ត្រ»។
បេសកកកម្មរបស់ ម៉ូណាលីស្សា អាចរលូនទៅមុខ ដោយសារតែមានការសហការជាមួយយុវជនផ្សេងទៀត ដែលក្នុងនោះមាន តាត ជូម៉ី និងឈាន សុម៉ាលីន ជាដើម។ និស្សិតវ័យក្មេងទាំងនោះ បានរួមគ្នាចូលរួមចំណែកដោះស្រាយបញ្ហាសុខភាពស្ត្រីនៅតំបន់ដាច់ស្រយាល តាមរយៈការបង្កើតក្រុម ដើម្បីស្នើគម្រោងប្រកួតប្រជែងសកម្មភាពសហគមន៍ឆ្នាំ២០១៧ (Community Action Challenge 2017) ។
ការប្រកួតប្រជែងសកម្មភាពសហគមន៍ហៅកាត់ថា CAC គឺជាការផ្តួចផ្តើមមួយរបស់បណ្តាញអ្នកស្ម័គ្រចិត្តកម្ពុជា (VolCam) ដែលធ្វើការក្នុងភាពជាដៃគូជាមួយកម្មវិធីអ្នកស្ម័គ្រចិត្តអង្គការសហប្រជាជាតិ (United Nations Volunteers)។
កម្មវិធីប្រកួតប្រជែងសកម្មភាពសហគមន៍ មានគោលបំណងជំរុញយុវជនវ័យក្មេងនៅកម្ពុជា ចេះវិភាគលើបញ្ហានៅក្នុងសហគមន៍របស់ពួកគេ ហើយស្វែងរកដំណោះស្រាយ និងបង្កើតសកម្មភាពជាក់ស្តែង តាមរយៈគម្រោងថវិកា និងការបណ្តុះបណ្តាលសមត្ថភាពជំនាញ។
ដោយមានការគាំទ្រទាំងនេះ កញ្ញា ម៉ូណាលីស្សា បានរៀបចំជំនួបជាឯកជនរវាងស្ត្រីចំនួន៥៤នាក់ និងនិស្សិតនារីដែលរៀនជំនាញវេជ្ជសាស្ត្រ លើការផ្តល់ព័ត៌មាននានាអំពីរោគស្ត្រី និងរោគសញ្ញាផ្សេងៗ រួមទាំងវិធានការការពារ ព័ត៌មានទំនាក់ទំនង អង្គការក្រៅរដ្ឋាភិបាល និងសេវាកម្មផ្តល់យោបល់ ផងដែរ។
ដើម្បីចែករំលែកព័ត៌មានឲ្យមានលក្ខណៈទូលំទូលាយ ក្រុមយុវជនស្ម័គ្រចិត្ត បានចែកចាយផ្ទាំងផ្សព្វផផ្សាយនៅតាមសាលារៀនក្នុងភូមិ។ អ្នកចូលរួមម្នាក់បានលើកឡើងថា៖ «ខ្ញុំធ្លាប់លាក់បាំងបញ្ហារបស់ខ្លួន ពីព្រោះខ្ញុំគិតថា វាជាប្រធានបទដែលស្ត្រីមិនគួរនិយាយចេញនោះឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រោយមានជំនួប និងប្រឹក្សាយោបល់ ពិសេសបានជួបជាមួយអ្នកដែលមានបញ្ហាដូចគ្នា ខ្ញុំមានភាពក្លាហានទៅកាន់មន្ទីរពេទ្យ»។
ក្រុមការងារបន្តតាមដានសកម្មភាព ហើយបានពិនិត្យឃើញថា អ្នកចូលរួម៥០ភាគរយ បានចាប់ផ្តើមដោយឯករាជ្យក្នុងស្វែងរកការពិគ្រោះយោបល់ជាលក្ខណៈអាជីព និងទទួលបានការព្យាបាលសម្រាប់បញ្ហាសុខភាពរបស់ពួកគាត់។
ដោយឃើញពីឥទ្ធិពលវិជ្ជមានលើសកម្មភាពសហគមន៍របស់ខ្លួន កញ្ញា ម៉ូណាលីស្សា ចង់រៀបឲ្យមានជំនួបបែបនេះ នៅតាមទីជនបទផ្សេងទៀត តាមរយៈកិច្ចសហការជាមួយវេជ្ជបណ្ឌិត និងគិលានុបដ្ឋាកអាជីព។ សកម្មភាពទាំងនេះ ជួយដល់ស្ត្រីនៅតាមជនបទ ក្នុងការបោះជំហានទៅមុខលើវិធានការការពារសុខភាព និងការរស់នៅរបស់ខ្លួន។
តាមពិតទៅ ប្រយោជន៍មិនមែនតែសម្រាប់ស្ត្រីនៅតាមជនបទនោះឡើយ ក្រុមអ្នកស្ម័គ្រក៏ទទួលបានដូចគ្នាផងដែរ។ ត្រង់ចំណុចនេះ កញ្ញា ម៉ូណាលីស្សា បានកត់សម្គាល់ឃើញថា៖ «បញ្ហាដែលមិនបានរំពឹងជាច្រើន ត្រូវបានរកឃើញនាពេលអនុវត្តគម្រោងរបស់ខ្ញុំ។ តាមរយៈបទពិសោធន៍នេះ ខ្ញុំកាន់តែមានទំនុកចិត្តក្នុងដោះស្រាយស្ថានការណ៍ប្រហាក់ប្រហែលនៅកន្លែងធ្វើការរបស់ខ្ញុំ ប្រកបដោយប្រសិទ្ធភាព។ ខ្ញុំចេះបានជំនាញជាច្រើនតាមរយៈការងារស្ម័គ្រចិត្តក្នុងគម្រោង CAC»។
និស្សិតវ័យក្មេងរូបនេះ បានវាយតម្លៃថា ស្ត្រីវ័យក្មេងអាចអភិវឌ្ឍន៍ជំនាញរបស់ខ្លួន និងមានទំនុកចិត្តខ្ពស់ក្នុងការបង្កើនសក្តានុពលខ្លួន តាមរយៈការចូលរួមកែប្រែសហគមន៍ដែលខ្លួនរស់នៅ។
ថ្ងៃទី៨ ខែមីនា ដែលជាទិវាសិទ្ធិនារីអន្តរជាតិ មនុស្សទាំងអស់នៅលើពិភពលោក ទទួលស្គាល់ និងអបអរសកម្មភាពការងារលើការលើកតម្កើងសមភាព និងអំពាវនាវឲ្យបង្កើនសកម្មភាពបន្ថែម។ តាមរយៈការងារស្ម័គ្រចិត្តរបស់ខ្លួន កញ្ញា ម៉ូណាលីស្សា បានក្លាយជាយុវជនគំរូម្នាក់ដែលបង្ហាញឲ្យឃើញថា ស្ត្រីវ័យក្មេងក៏ដើរតួនាទីយ៉ាងខ្លាំងក្នុងពង្រឹងអំណាចខ្លួនឯង និងជាយានសម្រាប់អ្នកដទៃផងដែរ។
ទាំងអស់គ្នាអាចក្លាយជាតួអង្គក្នុងការនាំសមភាពយេនឌ័រទៅកាន់សហគមន៍របស់ពួកគេ រួមមានផ្ទះ កន្លែងការងារ និងសាលារៀន ជាដើម។ វិសមភាពអាចត្រូវបានកាត់បន្ថយដោយសារសកម្មភាពរបស់បុគ្គលម្នាក់ៗ។ នេះជាពេលវេលារបស់អ្នកដែលត្រូវចាប់ផ្តើមសកម្មភាពរស់នៅប្រចាំថ្ងៃរបស់អ្នកក្នុងលុបបំបាត់វិសមភាពយេនឌ័រ- #ដល់ពេលហើយ៕
ដោយ កញ្ញា Remo Sugimoto តំណាងក្រុមការងារស្ម័គ្រចិត្តរបស់ United Nations Volunteers
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
សិទ្ធិនារី
ការងារស្ម័គ្រចិត្ត
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម