ពីនេះ ពីនោះ
វណ្ណយុត្តិ «​័​» និង​« ៌​​»​ច្រើនតែ​ប្រើ​ច្រឡំ​ក្នុង​សំណេរ​!
23, Mar 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
 ​ដើម្បី​ប្រើ​វណ្ណយុត្តិ «​័​» និង​«​​ ៌» ឲ្យ​បាន​ត្រឹមត្រូវ​លុះត្រាតែ​ស្មេរ​មានការ​យកចិត្តទុកដាក់​ឲ្យ​មែនទែន ទើប​អាច​ជៀស​ផុតពី​របៀប​ប្រើប្រាស់​ខុស​។​



​វណ្ណយុត្តិ​ផាត់​លើ «​័​» មាន​ក្នុងន័យ​ដូចជា វិន័យ​, និស្ស័យ​,  អនាម័យ​, ការិយាល័យ​, វិទ្យាល័យ​, សម័យ​, ភ័យ​, សង្ស័យ​, ប្រយ័ត្ន​, ព័ន្ធ​, វិស័យ​, ឧស្ម័ន​, អគ្គិភ័យ​, អាល័យ​, ទ័ព​, ប្រវ័ញ្ច​, វ័​ន្ត​រូប​, ពិព័រណ៍​, ជ័រ​, ដុក​ទ័​រ​, ត្រាក់ទ័រ​, វិចទ័រ​, កុំព្យូទ័រ ។​ល​។

​ចំពោះ​វណ្ណយុត្តិ​របាទ​«​​ ៌» មាន​ពាក្យ របាយ​ការ​ណ៌​, ធម៌​, ទុគ​ត៌​, បូព៌ា​, ព័ត៌មាន​, មត៌ក​, គ​ត៌​, មាគ៌ា​, សួគ៌​, វប្បធម៌​, អរិយធម៌​, អាថ៌កំបាំង​, ទុយ៌ស​, សុពណ៌​បាទ​, កន្សៃ​សារ​ព៌េ​ជ​, ទុព៌ល​, បូណ៌មី​, ពិពណ៌នា​, បូព៌ា​,​។​ល​៕  


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com