ពីនេះ ពីនោះ
ពន្លាតន័យខុសគ្នា «លេស, លេះ និងលែះ»
× ក្នុងការប្រើប្រាស់ពាក្យ «លេស, លេះ និងលែះ» ពិតជាមិនដូចគ្នាទេ។ ក្នុងវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់អត្ថន័យខុសគ្នារវាងពាក្យទាំងនេះ។
គុណនាម «លេស» គឺតិច, តិចតួច, តូច, ឆ្មារ។ ជានាមសព្ទ ហេតុបន្តិចបន្តួច ពុត កិច្ចកល ឧបាយ ហេតុជាគ្រឿងអាង។ ជាដំណើរយកជាលេសដើម្បីគេចពីអ្វីមួយ។ លេសធ្វើជាឈឺ ព្រោះមិនចង់ទៅរៀន។
«លេះ និងលែះ» ជានាមសព្ទ មានន័យតែមួយដូចគ្នា មានន័យជា វត្ថុដែលត្រូវលិទ្ធភ្លក្ស ដែលជញ្ជក់ជញ្ជាប, របស់តិចតួចស្តួចស្តើង។ ឧទាហរណ៍៖ អស់អង្ករអស់ម្ហូបទៅហើយ មានលែះអីពិសា! អស់ប្រាក់រលីងទៅហើយ បានលែះអីចាយទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com