ជាតិ
សេដ្ឋកិច្ច
មន្ទីរពិសោធន៍​ខ្នាតតូច​មួយទៀត ត្រូវដាក់​ឲ្យ​ដំណើរការ នៅ​ប៉ោយប៉ែត​
23, Mar 2018 , 7:59 am        
រូបភាព
រូបពីក្រសួងពាណិជ្ជកម្ម
រូបពីក្រសួងពាណិជ្ជកម្ម
​បន្ទាយមានជ័យ​៖  ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃទី​២១ ខែមីនា បាន​សម្ពោធ​ឲ្យ​ដំណើរការ​នូវ​មន្ទីរពិសោធន៍​ខ្នាតតូច​មួយទៀត នៅក្នុង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បី​ទប់ស្កាត់​ការ​ចរាចរ​ទំនិញ​ខូចគុណភាព និង​គ្មាន​សុវត្ថិភាព ដែល​ប៉ះពាល់​ដល់​សុខមាលភាព​ប្រជាពលរដ្ឋ​។



​មន្ទីរពិសោធន៍​ដែល​ទើប​ត្រូវបាន​សម្ពោធ​នេះ គឺជា​មន្ទីរពិសោធន៍​ខ្នាតតូច​ទី​៣ បន្ទាប់ពី​កម្ពុ​ជាមាន​មន្ទីរពិសោធន៍​ដូចនេះ​ពីរ​កន្លែង​នៅ​ខេត្ត​ព្រះសីហនុ និង​ក្រុង​បាវិត ខេត្តស្វាយរៀង ដែល​សុទ្ធតែ​ច្រក​នាំចេញ​-​ចូល​ទំនិញ​ដ៏​សំខាន់​។ មន្ទីរពិសោធន៍​ទាំងនេះ នឹងត្រូវ​ប្រើប្រាស់​ដោយ​មន្ត្រី​កាំកុងត្រូល ដើម្បី​ទប់ស្កាត់ និង​ប​ង្រា្ក​ប​ទំនិញ​ខូចគុណភាព​។​



​ក្រៅពី​ច្រកព្រំដែន​ធំ​ទាំងបី​នេះ ក្រសួងពាណិជ្ជកម្ម គ្រោង​នឹង​សម្ពោធ​មន្ទីរពិសោធន៍​បី​កន្លែង​ទៀត នៅ​ខេត្តកំពង់ចាម ព្រៃវែង និង​ខេត្តតាកែវ​៕


Tag:
 មន្ទីរពិសោធន៍​
  ប៉ោយប៉ែត​
© រក្សាសិទ្ធិដោយ thmeythmey.com