ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារ​ដែល​ធ្វើ​ឲ្យ​អ្នក​ក្មេង​ជាង​វ័យ​
24, Mar 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​អ្នក​អាច​ជ្រើសរើស​ពិសារ​អាហារ​ខាងក្រោម​នេះ​បាន​។ ក្រោយ​ពេលដែល​ពិសារ​រួច អ្នកនឹង​អាច​ក្មេង​ជាង​វ័យ​ជា​មិនខានឡើយ​។ តើ​មាន​អ្វី​ខ្លះទៅ​?



1.    នៅក្នុង​ផ្កា​ខាត់ណា នឹងមាន​សារធាតុ​ជាច្រើន ដែល​ជួយ​ការពារ​អ្នក​មិន​ឲ្យ​ងាយ​ចាស់​ឡើយ​។​

2.    សណ្តែកដី មិន​ត្រឹមតែ​អាចជួយ​ឲ្យ​អ្នក​ស្គម​ទេ ថែមទាំង​អាចជួយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស្អាត​ទៀតផង​។​

3.    ចំណេ​ក​ប៉េងប៉ោះ​តូចៗ​វិញ សម្បូរ​ទៅដោយ​វីតាមីន ដោយ​ជួយ​ពន្យារ​ភាព​ចាស់ កាត់បន្ថយ​ស្នាម​ជ្រួញ ថែមទាំង​ធ្វើ​ឲ្យ​អ្នក​ស្អាត​ទៀតផង​។​

4.    តៅហ៊ូ ជា​ថ្នាំ​ដែល​អាច​រក្សា​សម្រស់​អ្នក​ឲ្យ​ក្មេង​ជាង​វ័យ​។ ក្រៅពី​តៅហ៊ូ អ្នក​ក៏​អាច​ពិសារ​ទឹក​សណ្តែក​ផងដែរ​។​

5.    ប្រសិនជា​អ្នកមាន​ជំងឺ​ទល់លាមក នោះ​វា​នឹងធ្វើ​ឲ្យ​ស្បែក​អ្នក​ប្រែជា​ស្រអាប់​។ ដូចនេះ អ្នក​អាច​ពិសារ​ម្រះ​បាន នោះ​វា​នឹង​ជួយ​បញ្ចេញ​ជាតិពុល​ក្នុង​ខ្លួន​អ្នក​ចេញមក​អស់ ដោយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ប្រែជា​ភ្លឺ​វិញ​។​

6.    ទំពាំងបាយជូរ មិន​ត្រឹមតែ​អាចជួយ​ដល់​អ្នក​ខ្វះ​ជាតិ​ស្ករ ឲ្យ​ឡើង​ជាតិ​ស្ករ​គ្រប់​ទេ ថែមទាំង​អាចជួយ​រក្សា​សម្រស់​បាន​ទៀតផង​។​

7.    នៅក្នុង​ក្រូចឆ្មារ និង​ក្រូចថ្លុង ក៏មាន​សារធាតុ​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​ចាស់​ផងដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com