ជាតិ
កាំកុងត្រូល រកឃើញ​ទំនិញ​ខូចគុណភាព​មួយចំនួន​នៅ​ផ្សារ​មួយកន្លែង​នៅ​ព្រៃវែង​
23, Mar 2018 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ព្រៃវែង​៖ មន្ត្រី​កាំកុងត្រូល បាន​រកឃើញ​ទំនិញ​ខូចគុណភាព​ចំនួន ១០​មុខ ស្មើនឹង ១១៩​គីឡូក្រាម នៅ​ផ្សារ​ច្រេស ខេត្តព្រៃវែង​។​



​ក្នុង​ប្រតិបត្តិ​ការចុះ​ត្រួតពិនិត្យ​ទំនិញ​នៅ​ផ្សារ​ច្រេស ស្ថិតក្នុង​ឃុំ​ច្រេស ស្រុក​មេសាង ខេត្តព្រៃវែង បាន​រកឃើញ​ទំនិញ​ខូចគុណភាព​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ចំនួន ១០​មុខ​។ ទំនិញ​ខូចគុណភាព​ទាំងនោះ​រួមមាន ទឹកក្រូច ទឹក​សណ្ដែក​ស្រា​បៀរ ទឹកដោះគោ​ខាប់ ពោត​កំប៉ុង​កាពិ ទឹក​ផ្លែឈើ ភេ​សជ្ចៈ​សា​ម៉ា​រ៉ៃ ចាហួយ​ដូង និង​ឡេ​ល្ពៅ​គ្មាន​ផ្លាក​ស​ញ្ញ​ត្រឹមត្រូវ​។

​មន្ត្រី​កាំកុងត្រូល​បាន​ដកហូត​ទំនិញ​ទាំងនោះ និង​បាន​ណែនាំ​អាជីវករ​អំពី​របៀប​មើល​សុពលភាព​ផលិតផល ដើម្បី​បញ្ចៀស​បញ្ហា​ទាំងនេះ​នៅ​ថ្ងៃក្រោយ​៕


Tag:
 កាំកុងត្រូល​
© រក្សាសិទ្ធិដោយ thmeythmey.com