ជាតិ
លោក ឯម សំអាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ទទួលមរណភាព នៅ​ព្រឹក​នេះ​
24, Mar 2018 , 10:28 am        
រូបភាព
ដោយ: ថ្មីៗ
​នាយ​ឧ​ត្ត​ម​សេនីយ៍ ឯម សំអាន រដ្ឋលេខាធិការ​​ក្រសួងមហាផ្ទៃ បានទទួល​មរណភាព ដោយ​រោគាពាធ នៅ​ព្រឹក ទី​២៤ ខែមីនា ឆ្នាំ​២0១៨​នេះ​។ នេះ​បើតាមសារ​លើ​ទំព័រ​ហ្វេ​ស​បុក​របស់លោក ពិន ពិសិដ្ឋ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​ត្រូវជា​កូនប្រសា​របស់លោក ឯម សំអាន​។



​លោក ខៀវ សុភ័គ  អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លើកឡើងថា លោក​ឯម សំអាន ទទួលមរណភាព​ក្នុងប្រទេសថៃ​។ យ៉ាងណាក៏ដោយ លោក មិនទាន់​ទទួលដំណឹង​នោះទេ​ថា សព​របស់លោក ឯម សំអាន នឹងត្រូវ​បញ្ជូនមក​ម្ពុ​ជា​វិញ​នៅពេលណា​។

​លោក ប្រាប់​សារ​ព័ត​មាន​ថ្មីៗ តាម​ទូរ​សព្វ យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ ក៏​មិនដឹង​ដែរ​ថា សព​របស់លោក នឹងត្រូវ​ប​ញ្ជូ​ម​មក​នៅពេលណា​។ ទាល់​គ្រួសារ​នៃ​សព ទើប​ដឹង​។ ហើយ​គាត់ មាន​ជំ​ងឺ​អ្វី ក៏​ខ្ញុំ មិនបាន​ដឹង​ដែរ​»។

​លោក ឯម សំអាន ជា​ឥស្សរជន​១​រូប ក្នុងចំណោម​ឥស្សរជន​១២​រូប​ផ្សេងទៀត នៃ​ក្រសួងមហាផ្ទៃ ដែល​ទទួល​បានគោរមងារ​ថា សន្តិ​បណ្ឌិត​៕
អត្ថបទទាក់ទង




Tag:
 ឯម សំអាន
© រក្សាសិទ្ធិដោយ thmeythmey.com