កីឡាជាតិ
ជាតិ
Thai Fight៖ ឡុង សុវណ្ណ​ឌឿ​ន ប៉ះ​ជើង​ខ្លាំង​ថៃ ដែល​ផ្តួល ឡុង សុ​ភី ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១
24, Mar 2018 , 10:59 am        
រូបភាព
កីឡាករ ឡុង សុវណ្ណឌឿន (ខោក្រហម)ចាប់ដៃជាមួយគូប្រកួតក្រោយថ្លឹងទម្ងន់រួច
កីឡាករ ឡុង សុវណ្ណឌឿន (ខោក្រហម)ចាប់ដៃជាមួយគូប្រកួតក្រោយថ្លឹងទម្ងន់រួច
ដោយ:
​អ្នកលេង​គុន​ខ្មែរ ឡុង សុវណ្ណ​ឌឿ​ន នឹង​បង្ហាញ​វត្តមាន​លើកដំបូង​ក្នុង​ព្រឹត្តិការណ៍ Thai Fight នា​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២៤ ខែមីនា ឆ្នាំ​២០១៨ នៅ​ប្រទេស​ថៃ​។ សម្រាប់​ការបង្ហាញ​វត្តមាន​លើកដំបូង​នេះ ឡុង សុវណ្ណ​ឌឿ​ន ត្រូវ​ប៉ះ​ជើង​ខ្លាំង​ថៃ Saensatharn P.K.Saenchai Muaythai Gym ដែល​ផ្តួល​ឲ្យ​កីឡាករ ឡុង សុ​ភី សន្លប់​ក្នុង​ទឹក​ទី​១​។



​នៅ​ថ្ងៃ​សៅរ៍ ទី​២៤ មីនា​នេះ អ្នកលេង​គុន​ខ្មែរ ឡុង សុវណ្ណ​ឌឿ​ន ត្រូវ​តទល់​ជាមួយ​ជើង​ខ្លាំង Saensatharn P.K.Saenchai Muaythai Gym ក្នុង​ព្រឹត្តិការណ៍ Thai Fight នៅ​ខេត្ត​ណាក់​ខន​ប្រទេស​ថៃ​។ សម្រាប់​ការបង្ហាញ​ខ្លួន​លើកដំបូង​នេះ សុវណ្ណ​ឌឿ​ន អាច​ជួប​ការលំបាក​បន្តិច ព្រោះ​ដៃគូ​គេ​ធ្លាប់​ផ្តួល​សិស្ស​ច្បង ឡុង សុ​ភី ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី​១​ក្នុង​ព្រឹត្តិការណ៍​ដូចគ្នានេះ​។

​សម្រាប់​ការប្រកួត​ល្ងាច​នេះ ឡុង សុវណ្ណ​ឌឿ​ន ត្រូវ​ធ្វើការ​ធ្ងន់​បន្តិច ព្រោះ​រូបគេ​ត្រូវការ​ឈ្នះ ដើម្បី​សាង​កេរ​ឈ្មោះ​ជូន​ប្រទេសជាតិ ពិសេស​សងសឹក​ជូន​រាមច្បង ឡុង សុ​ភី ដែល​បាន​ខកចិត្ត​សម្រាប់​ការបង្ហាញ​វត្តមាន​លើកដំបូង​ក្នុង​ព្រឹត្តិការណ៍ Thai Fight កាលពីពេល​កន្លងទៅ​។ ក្រៅពី​ជំនួប​គូ ឡុង សុវណ្ណ​ឌឿ​ន ក៏មាន​ការប្រកួត​ជាច្រើន​គូ​ទៀត​ផងដែរ​៕   


Tag:
 Thai Fight
  ឡុង សុវណ្ណ​ឌឿ​ន
© រក្សាសិទ្ធិដោយ thmeythmey.com