ពីនេះ ពីនោះ
ព័ត៍មានសុខភាព
របៀបធ្វើទឹកការ៉ុតព្យាបាលការក្អក
× ទឹកមឺមការ៉ុតមានជីវជាតិសំខាន់ៗច្រើនណាស់ ដោយវាអាចផ្តល់នូវវីតាមីន ជាតិរ៉ែ អង់ទីអុកស៊ីដង់ និងជាតិស្ករធម្មជាតិ ដែលសុទ្ធសឹងតែផ្តល់ជាថាមពលដល់រាងកាយ។ ខណៈពេលដែលការញ៉ាំទឹកការ៉ុតមិនអាចព្យាបាលជំងឺបានក៏ដោយ តែវាក៏អាចជួយដោះស្រាយការក្អករ៉ាំរ៉ៃមួយចំនួនបានដែរ ជាពិសេសគ្រប់គ្រងរោគសញ្ញានេះតែម្តង។
គ្រឿងផ្សំធ្វើទឹកការ៉ុតជាសេរ៉ូក្អក៖
• ការ៉ុតកន្លះគីឡូក្រាម
• ទឹកឃ្មុំ៣ទៅ៤ស្លាបព្រាបាយ
• ខ្ញីម៉ត់ស្រស់ ២ស្លាបព្រាកាហ្វេ
របៀបធ្វើ៖
• ចូរហាន់ការ៉ុតជាដុំតូចៗ
• ដាក់វាចូលទៅក្នុងឆ្នាំង ហើយចាក់ទឹកចូលរហូតលិច
• បើកភ្លើងដាំឲ្យក្តៅល្មម
• នៅពេលពោះ ចូរដាក់ខ្ញីចូល ហើយបន្តស្ងោទៀតរហូតដល់ការ៉ុតនោះទន់
• ចូរចម្រាញយកតែទឹកចេញដាក់នៅក្នុងចានគោមធំមួយ។ កុំចោលទឹកនេះ
• ចូរកិនការ៉ុតដែលស្ងោតនោះ និងខ្ញីរហូតដល់ម៉ត់
• នៅពេលទឹកនោះក្តៅល្មម ចូរចាក់ទឹកឃ្មុំចូលបន្ថែម។ បន្ទាប់មកកូរវារហូតដល់ទឹកឃ្មុំរលាយអស់
• ចូរចាក់ទឹកចូលទៅក្នុងការ៉ុតដែលកិនរួចនោះ
• បន្ទាប់មកចូរកិនវាម្តងទៀតរហូតដល់ម៉ត់។
ចូរញ៉ាំសេរ៉ូក្អកនេះ ៣ ទៅ៤ស្លាបព្រាបាយជារៀងរាល់ថ្ងៃ។ ក្រោយពីញ៉ាំបាន ១ទៅ២ថ្ងៃ អ្នកនឹងមានអារម្មណ៍ធូរស្រាលពីការក្អក ហើយក៏ជួយកំចាត់ស្លេស្មពីក្នុងសួតផងដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com