ពីនេះ ពីនោះ
ប្រយ័ត្ន​គ្រោះ​អគ្គិភ័យ​
24, Mar 2018 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ


​បទ កាកគតិ​!

-​ពី​ព្រឹក​ដល់​យប់​    ​ហត់​មិន​ហ៊ាន​ឈប់​     
​ជ្រប់​ធ្វើ​កិច្ចការ​    ​ថ្ងៃ​ក្តៅ​ផ្លូវ​ឆ្ងាយ​
​នឿយ​កាយ​ក្នុង​ផ្សារ​    ​ធ្វើស្រែ​ចម្ការ​
​ប្រាថ្នា​ធូរធារ​។​

-​ចាយវាយ​ត្បិតត្បៀត​     សន្សំ​ខ្លះ​ឆ្លៀត​
​ខ្ចី​ញាតិ​មីងមា​         ​សាងសង់​ផ្ទះ​ថ្មី​
​សិរី​មួយគ្រា​    ​    ​គ្រោះកាច​ចងពៀរ​
​កាយ​កៀរ​កប់​បាត់​។​

-​គ្រោះ​អគ្គិភ័យ​    ​បំផ្លាញ​បំភ្លៃ​
​នាំ​ភ័យ​ខ្វែងខ្វាត់​    ​អ្វីៗ​ក៏​ឆេះ​
​ក្លាយ​ផេះ​សម្បត្តិ​     ភូមិ​ប្រែ​ស្ងប់ស្ងាត់​
​បាត់​ស្នាមញញឹម​។​

-​ចាស់​ថា​ត្រូវ​ណាស់     ​លិច​ទូក​សល់​ខ្លះ​
​ម្ចាស់​អាច​សង្ឃឹម​    ​ឯ​ភ្លើង​ឆេះ​ផ្ទះ​
​គ្រោះ​គ្មានអ្វី​ផ្ទឹម​    ​ពិបាក​សង្ឃឹម​
​សល់​របស់ទ្រព្យ​។​

-​មានតែ​ប្រយ័ត្ន​    ​ចេញ​ក្រៅ​ត្រូវ​ចាត់​
​ជួយ​មើលគ្នា​ជាប់​    ​ធូប​ទៀន​មាន​ភ្លើង​
​ដែល​យើង​អុជ​ភ្ជាប់​    ​ប្រយ័ត្ន​ស្មើ​ទ្រព្យ​
​ភ្ជាប់​ភ័ព្វសំណាង​៕


© រក្សាសិទ្ធិដោយ thmeythmey.com