ពីនេះ ពីនោះ
រឿង​សិស្ស​ប្រើ​ថ្នាំញៀន ត្រូវ​ដោះស្រាយ​បន្ទាន់​!
25, Mar 2018 , 9:59 am        
រូបភាព
ដោយ:



​បទ បន្ទោលកាក​

-​ឮដំណឹង​ថា     ​    ​ទោះ​ផ្សារ​ចម្ការ​ក្រុង​ស្រែ​
​ទូទាំង​ស្រុក​ខ្មែរ​    ​សិស្ស​ខ្លះ​ផ្លាស់​ប្រែ​ខូច​ប្រាណ​។​

-​គ្រឿងញៀន​វាយលុក ម៉ែ​ពុក​គ្រូ​ថា​លែង​បាន​
​ខ្លះ​ខ្លៅ​សាមាន្យ​    ​មិន​ស្មាន​ដល់​ប្រើ​ហិង្សា​។​

-​ខ្លះ​ញៀន​ដល់​ថ្នាក់​    ​ហ៊ាន​ដល់​ប្លន់​ចាក់​ប្រហារ​
​លែង​ចូល​សាលា​    ​គ្រូ​ហ៊ាន​ស្តីថា សម្លុត​។​

-​លួច​ទ្រព្យ​របស់​    ​យកទៅលក់​អស់​ផ្ទះ​ដុត​    ​
​ខ្លះ​កាច​បំផុត​    ​    ​សម្លុត​សម្លាប់​ម៉ែឪ​។​

-​ស្គមស្គាំង​ស្លាំង​ស្លេក ផ្ទះ​មិន​ដេកៗ​តាមផ្លូវ​
​ធ្វើ​រឿងអាស្រូវ​    ​អ្នក​នាំ​ផ្លូវត្រូវ​មិន​ស្តាប់​។​

-​រួមគ្នា​ដោះស្រាយ​    ​អប់រំ​ផ្សព្វផ្សាយ​ឲ្យ​ឆាប់​
​វិធាន​មាន​ស្រាប់​    ​ទុក​យូរ​នាំ​យ៉ាប់​ជាង​នេះ​៕
   ​    ​    ​    ​

© រក្សាសិទ្ធិដោយ thmeythmey.com