អន្តរជាតិ
មនុស្ស​ជិត​៤០​នាក់​ហើយ​ដែល​បាន​ស្លាប់​ដោយសារ​ការឆេះ​ផ្សារ​ទំនើប​នៅ​រុស្ស៊ី​
26, Mar 2018 , 9:52 am        
រូបភាព
ដោយ: ថ្មីៗ
​យ៉ាងហោចណាស់​មនុស្ស​៣៧​នាក់ ដែល​ត្រូវបាន​អះអាងថា ស្លាប់ ហើយ​ច្រើន​នាក់​ទៀត​រងរបួស​ដោយ​សារ​ករណី​អគ្គិភ័យ​មួយ​នៅ​ផ្សារ​ទំនើប​ក្នុង​ក្រុង Kemerovo តំបន់​ស៊ី​បេ​រី ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃអាទិត្យ​។ បើតាម AFP មនុស្ស​យ៉ាងហោចណាស់​៦៩​នាក់ ក្នុងនោះ​កុមារ​៤១​នាក់ កំពុង​បាត់​ខ្លួន ដោយ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​។





​អគ្គិភ័យ​ដ៏​សាហាវ​នេះ បានចាប់ផ្តើម​ឆាបឆេះ​នៅ​ជាន់​លើ​បំផុត​នៃ​អគារ ដោយ​ជនរងគ្រោះ​ជាច្រើន​ស្ថិតនៅក្នុង​រោងភាពយន្ត​។ វីដេអូ​ដែល​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​បាន​បង្ហាញថា រងគ្រោះ​មួយចំនួនធំ បាន​ស្លាប់ និង​របួស​ដោយសារតែ​បាក់​អគារ​។​

​អាជ្ញាធរ មិនទាន់​រកឃើញ​មូលហេតុ​ពិតប្រាកដ​នៃ​អគ្គិភ័យ​នេះឡើយ ដោយ​បច្ចុប្បន្ន ក្រុម​សង្គ្រោះ​ជិត​៧០០​នាក់ កំពុង​បន្ត​ប្រតិបត្តិការ​របស់ខ្លួន ស្វែងរក​មនុស្ស​ដែល​នៅជាប់​គាំង​ក្នុង​អគារ​៕


Tag:
 អគ្គិភ័យ
© រក្សាសិទ្ធិដោយ thmeythmey.com