ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
វ៉ាន់​យ៉ា​៖ ពិការភាព​មិនមែនជា​ឧបសគ្គ​សម្រាប់​ខ្ញុំ​ធ្វើការ​នៅ​សណ្ឋាគារ​ឡើយ​
15, Apr 2018 , 10:59 am        
រូបភាព
​សៀមរាប​៖ កញ្ញា ហេង វ៉ាន់​យ៉ា អាយុ​១៨​ឆ្នាំ បាន​ធ្លាក់ខ្លួន​ពិការ​ដៃ​ម្ខាង ដោយសារ​ជំងឺមហារីក​ឆ្អឹង​។ ជំងឺ​នេះ​បាន​យាយី​កញ្ញា​កាលពី​កុមារ ហើយ​ក្រុមគ្រូពេទ្យ​សម្រេច​កាត់​ប្រអប់ដៃ​នាង ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត នៃ​ជំងឺ​ដ៏​សាហាវ​នេះ​។ ទោះ​ធ្លាក់ខ្លួន​ពិការ​យ៉ាងណាក្តី តែ​វា​មិនមែនជា​ឧបសគ្គ​សម្រាប់ វ៉ាន់​យ៉ា ធ្វើការ​នៅ​សណ្ឋាគារ ដែលជា​ក្តី​ស្រមៃ​របស់​នាង​ឡើយ​។



​មាន​ស្រុកកំណើត​នៅ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ សព្វថ្ងៃ វ៉ាន់​យ៉ា ជា​បុគ្គលិក​ផ្នែក​ធនធានមនុស្ស នៃ​សណ្ឋាគារ​ផ្កាយ​ប្រាំ ក្នុង​ក្រុង​សៀមរាប​។ នាង​មាន​តួនាទី​រៀបចំ​ថ្ងៃ​សម្រាក​សម្រាប់​បុគ្គលិក​។ វ៉ាន់​យ៉ា បានធ្វើការ​នេះ​ក៏ដោយ​សារ​នាង​មាន​សមត្ថភាព ក៏ដូចជា​ការ​ផ្តល់ឱកាស  និង​លើកទឹកចិត្ត​ឱ្យ​នាង​ខិតខំ​ប្រឹងប្រែង​ត​ទៅមុខទៀត ពី​ខាង​សណ្ឋាគារ​ដែរ​។​

​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស រវាង​អ្នកស្រី អ៊ី​សា រ៉​ហា​នី អ្នកកាសែត​នៃ​សារព័ត៌មាន​ថ្មីៗ និង​កញ្ញា ហេង វ៉ាន់​យ៉ា ដូចតទៅ​៖



​វ៉ាន់​យ៉ា រម្លឹកថា ក្រោយ​ធ្លាក់ខ្លួន​ពិការ គ្រួសារ​នាង​មាន​លើកទឹកចិត្ត​នាង​ឱ្យ​ខំតស៊ូ​ទៅមុខទៀត ដើម្បី​អនាគត​ខ្លួនឯង​។ ពាក្យ​ទាំងនេះ​ធ្វើឱ្យ​នាង​ខំប្រឹង និង​ឆ្លៀត​រៀន​ភាសា​បន្ថែម ក្រោយ​ឈប់រៀន​នៅ​សាលា​រដ្ឋ​ត្រឹម​ថ្នាក់​ទី​៨​។ 

​វ៉ាន់​យ៉ា បានមក​រស់នៅ​ជាមួយ​ម្តាយមីង​នៅ​ខេត្តសៀមរាប នៅ​ដើមឆ្នាំ​២០១៧​។ នាង​ក៏​ត្រៀម​រៀបការ​ជាមួយ​ជនជាតិ​ប៊ែ​ល​ហ្សិ​ក​ផងដែរ ក្រោយ​ស្គាល់គ្នា ពិសេស​នោះ គឺ​ខាង​ប្រុស​បាន​កោតសរសើរ​ពី​ភាពក្លាហាន​របស់​នាង និង​តែង​លើកទឹកចិត្ត​នាង​ជានិច្ច​។ សម្រាប់​អនាគត វ៉ាន់​យ៉ា ចង់​មាន​អាជីវកម្ម​ខ្នាតតូច​មួយ​សម្រាប់​ខ្លួនឯង​៕






Tag:
 ហេង វ៉ាន់​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com