ជាតិ
សង្រ្កាន្តឆ្នាំថ្មី
«​សង្ក្រាន្ត​ស្វាយរៀង​» នឹង​រៀបចំ​នៅ​ដង​ទន្លេ​វ៉ៃ​កូ និង​ទីតាំង​៣​ទៀត
27, Mar 2018 , 8:59 am        
រូបភាព
ភាពសប្បាយរីករាយនាកម្ម​វិធីសង្ក្រាន្តស្វាយរៀងកាលពីឆ្នាំមុន។ រូបថត ហ្វេសប៊ុកសង្ក្រាន្តស្វាយរៀង
ភាពសប្បាយរីករាយនាកម្ម​វិធីសង្ក្រាន្តស្វាយរៀងកាលពីឆ្នាំមុន។ រូបថត ហ្វេសប៊ុកសង្ក្រាន្តស្វាយរៀង
​ស្វាយរៀង​៖ រដ្ឋបាលខេត្ត​ស្វាយរៀង សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង នឹង​រៀបចំ​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​ស្វាយរៀង​» រយៈពេល ៣​ថ្ងៃ ពីថ្ងៃ​ទី ១៤ ដល់​ថ្ងៃទី ១៦ ខែមេសា ដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​។ ព្រឹត្តិការណ៍​នេះ រៀបចំ​នៅ​ទីតាំង​ចំនួន ៤ រួមមាន រង្វង់​មូល​វិមានឯករាជ្យ​ខេត្ត​, មុខ​សាលាខេត្ត​, សួន​កុមារ និង​តាម​ដង​ទន្លេ​វ៉ៃ​កូ​។



​លោក ទូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្តស្វាយរៀង និង​ជា​អនុប្រធាន ស​.​ស​.​យ​.​ក ខេត្តស្វាយរៀង បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា​៖ ព្រឹត្តិការណ៍ «​សង្ក្រាន្ត​ស្វាយរៀង​» រៀបចំឡើង​ក្នុង​គោលបំណង​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ និង​ចូលរួម​ថែរក្សា​វប្បធម៌​ប្រពៃណី​ខ្មែរ​។ អភិបាលរង​ខេត្ត​រូបនេះ បន្ថែមថា ព្រឹត្តិការណ៍ «​សង្ក្រាន្ត​ស្វាយរៀង​» លើក​ទី​២​នេះ នឹងមាន​កម្មវិធី​ថ្មីៗ​បន្ថែម​ពី​កម្មវិធី​ក្នុង​ឆ្នាំមុន​។

​បើតាម​អភិបាលរង​ខេត្ត​រូបនេះ ក្នុង​ព្រឹត្តិការណ៍​នេះ មានការ​លេងល្បែង​ប្រជាប្រិយ ការតាំងពិព័រណ៍ ការប្រគំ​តន្ត្រីសម័យ និង​បុរាណ កម្មវិធី​បណ្ដែត​គោម និង​កម្មវិធី​នា​តំបន់​ត្រជាក់ចិត្ត​ជាដើម​។ លោក ទូច ប៉ូ​លី​វ៉ា បញ្ជាក់ថា ព្រឹត្តិការណ៍​នេះ នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ពិសេស​ការនាំ​ចំណូល​សេដ្ឋកិច្ច​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្វាយរៀង តាមរយៈ​ការ​មកលេង​កម្សាន្ត​ក្នុង​ព្រឹត្តិការណ៍​នេះ​។



​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​ស្វាយរៀង​» ២០១៨​នេះ នឹងមាន​ការតាំង​បង្ហាញ​រូបតំណាង​ឆ្នាំ សម្រាប់​អ្នកចូលរួម​ថត​កម្សាន្ត​ផងដែរ​។  ជាមួយគ្នានេះ សម្រាប់​បញ្ហា សុវត្ថិភាព សន្តិសុខ​វិញ មានការ​រក្សា​សណ្ដាប់ធ្នាប់ និង​បរិស្ថាន​ជុំវិញ​បរិវេណ​បានល្អ​ផងដែរ ។​

​សូមបញ្ជាក់ថា នេះ​ជា​លើក​ទី​២ ហើយ ដែល​ខេត្តស្វាយរៀង រៀបចំ​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​ស្វាយរៀង​» ក្រោយពី​ជោគជ័យ​ក្នុង​ឆ្នាំ​ទី​១ កន្លងទៅ​។ ក្នុង​ឆ្នាំ​២០១៧ ព្រឹត្តិការណ៍​នេះ រៀបចំ​នៅ​រង្វង់​ទន្លេ​វ៉ៃ​កូ  ដោយមាន​ប្រជាពលរដ្ឋ​ចូលរួម​ជាង ៨​ម៉ឺន​នាក់​៕
 
​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​


Tag:
 សង្ក្រាន្ត​
  ចូលឆ្នាំ​ខ្មែរ​
  ទន្លេ​វ៉ៃ​កូ​
© រក្សាសិទ្ធិដោយ thmeythmey.com