ជាតិ
សង្គមជាតិ
លោក ឡាយ វណ្ណៈ ត្រូវបានដកតំណែងជាអភិបាលខេត្តតាកែវ ឲ្យមកធ្វើការនៅក្រសួងមហាផ្ទៃវិញ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ។ រូបពីហ្វេសប៊ុករបស់លោក ឡាយ វណ្ណៈ
× លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ត្រូវបានផ្ទេរឲ្យមកបម្រើការនៅក្រសួងមហាផ្ទៃវិញ។ ការផ្ទេរភារកិច្ចរបស់លោក ឡាយ វណ្ណៈ ធ្វើឡើងតាមរយៈព្រះរាជក្រឹត្យ ដែលចេញដោយសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលកំពុងទទួលរាជានុសិទ្ធិជាប្រមុខរដ្ឋស្តីទី ខណៈព្រះមហាក្សត្រ អវត្តមានពីប្រទេសកម្ពុជា។
បើតាមព្រះរាជក្រឹត្យ ដែលធ្វើឡើងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២0១៨នេះ លោក អ៊ូច ភា ត្រូវបានតែងតាំងជាអភិបាលខេត្តតាកែវ ជំនួសលោក ឡាយ វណ្ណៈ។ លោក អ៊ូច ភា ជាអភិបាលរងខេត្តតាកែវ៕
© រក្សាសិទ្ធិដោយ thmeythmey.com