ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
អ្នកសារព័ត៌មាន៦ស្ថាប័ន សិក្សាជំនាញរាយការណ៍ និងផ្សាយព័ត៌មានតាមទូរសព្ទដៃ
27, Mar 2018 ,
10:50 am
រូបភាព
×
ដោយ:
ថ្មីៗ
ភ្នំពេញ៖ អ្នកសារព័ត៌មានជាង ២០នាក់ មកពីស្ថាប័នចំនួន ៦ បានចូលរួមសិក្ខាសាលាសារព័ត៌មានឌីជីថល ស្ដីពីការរាយការណ៍ និងផ្សាយព័ត៌មានពីទូរសព្ទដៃ។ សិក្ខាសាលានេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២៥ ដល់ ២៧ ខែមីនា នាសណ្ឋាគារសាន់វ៉េ ដែលរៀបចំដោយ Broadcasting Board of Governors (BBG) សហការជាមួយវិទ្យុ VOA។
សិក្ខាសាលាសារព័ត៌មាន ឌីជីថល (Digital Journalism) រៀបចំឡើងដើម្បីបង្កើនចំណេះដឹងដល់អ្នកសារព័ត៌មានកម្ពុជា ក្នុងការរាយការណ៍ និងផ្សាយព័ត៌មានពីទូរសព្ទដៃ។ សិក្ខាសាលាសារព័ត៌មាននេះ មានការបង្ហាត់បង្រៀនដោយលោក Paul Marszalek មន្ត្រីយុទ្ធសាស្ត្រផ្សព្វផ្សាយព័ត៌មាននៃ BBG និងមានការសម្រួលដោយ VOA។
លោក Paul Marszalek មន្ត្រីយុទ្ធសាស្ត្រផ្សព្វផ្សាយព័ត៌មាននៃ BBG បានលើកឡើងថា សិក្ខាសាលានេះ ចង់ឲ្យអ្នកសារព័ត៌មាន មានចំណេះដឹងបន្ថែម ក្នុងការប្រមូលព័ត៌មានតាមរយៈការប្រើប្រាស់ទូរសព្ទដៃ។ លោក Paul Marszalek និយាយថា៖ «អ្នកសារព័ត៌មានកម្ពុជា គឺមកពីស្ថាប័នខុសគ្នា ពិសេសម្នាក់ៗមានជំនាញខុសៗគ្នា ហើយពួកគេមិនមានជំនាញក្នុងការផលិតវីដេអូទេ។ តាមរយៈសិក្ខាសាលានេះ នឹងជួយដល់អ្នកសារព័ត៌មានចេះផលិតវីដេអូតាមទូរសព្ទដែ សម្រាប់ផ្សព្វផ្សាយលើបណ្ដាញសង្គម ឬ Youtubeជាដើម»។
ក្នុងសិក្ខាសាលាសារព័ត៌មាន ឌីជីថលនេះ អ្នកសារព័ត៌មានដែលចូលរួម បានបង្កើតស្នាដៃរបស់ខ្លួន ក្រៅពីសិក្សាទ្រឹស្ដីពីវាគ្មិន។ អ្នកសារព័ត៌មានដែលចួលរួមក្នុងសិក្ខាសាលាខាងលើ មកពីស្ថាប័នផ្សេងៗគ្នា រួមមានសារព័ត៌មាន ThmeyThmey, ទូរទស្សន៍ជាតិកម្ពុជា, ប៉ុស្តិ៍លេខ៥, សប្បាយ, វិទ្យុស្ត្រី និងវិទ្យុវីអូឌី។
អ្នកសារព័ត៌មាន ThmeyThmey ដែលចូលរួមក្នុងសិក្ខាសាលានេះ មាន៤នាក់ រួមមាន លោក ជាវ សំណាង ប្រធានផ្នែកវីដេអូ កញ្ញា ញឹក ស្រីល័ក្ខ លោក ទូច សុវណ្ណឌី អ្នករាយការណ៍ផ្នែកវីដេអូ និងអ្នកស្រី អ៊ីសា រ៉ហានី អ្នករាយការណ៍ព័ត៌មានប្រចាំខេត្តសៀមរាប។
សូមបញ្ជាក់ថា ក្រៅពីសិក្សាពីរបៀបរាយការណ៍ និងផ្សាយព័ត៌មានពីទូរសព្ទដៃ ដូចជាការផលិតវីដេអូខ្លីតាមទូរសព្ទ អ្នកសារព័ត៌មានដែលបានចូលរួម ក៏បានសិក្សាបន្ថែមពីគោលការណ៍គ្រឹះរបស់អ្នកសារព័ត៌មានផងដែរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
សិក្ខាសាលា
អ្នកសារព័ត៌មាន
Digital Journalism
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម