ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ខេត្តកណ្តាល​ក៏មាន​កម្មវិធី​ពិសេស​ពេល​ចូលឆ្នាំថ្មី​ដែរ គឺ «​សង្ក្រាន្ត​ភ្នំ​ព្រះរាជ​ទ្រព្យ​»
27, Mar 2018 , 7:19 pm        
រូបភាព
​កណ្ដាល​៖ រដ្ឋបាល​ខេត្តកណ្ដាល សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តកណ្ដាល នឹង​រៀបចំ​ព្រឹត្តិការណ៍ លើកដំបូង គឺ​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​ភ្នំ​ព្រះរាជ​ទ្រព្យ​» រយៈពេល ៣​ថ្ងៃ ពីថ្ងៃ​ទី ១៤ ដល់ ១៦ ខែមេសា ខាងមុខនេះ នៅ​ទីតាំង​រមណីយដ្ឋាន​ភ្នំ​ព្រះរាជ​ទ្រព្យ​។ នេះ​បើតាម​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​។​



«​សង្ក្រាន្ត​ភ្នំ​ព្រះរាជ​ទ្រព្យ​» ជា​ព្រឹត្តិការណ៍​លើកដំបូង​របស់​ខេត្តកណ្ដាល​។ ព្រឹត្តិការណ៍​នេះ រៀបចំឡើង​ដើម្បី​បង្កើត​ភាពសប្បាយ​រីករាយ​ដល់​ប្រជាពលរដ្ឋ ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ​។

​អភិបាលខេត្ត​កណ្ដាល លោក ម៉ៅ​ភិ​រុណ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា ព្រឹត្តិការណ៍ «​សង្ក្រាន្ត​ភ្នំ​ព្រះរាជ​ទ្រព្យ នឹង​រៀបចំ​រយៈពេល ៣​ថ្ងៃ ពីថ្ងៃ​ទី ១៤ ដល់ ១៦ ខែមេសា នៅ​ទីតាំង​រមណីយដ្ឋាន​ភ្នំ​ព្រះរាជ​ទ្រព្យ​។ លោក​អភិបាលខេត្ត​រូបនេះ បញ្ជាក់ថា មូល​ហេតុដែល​ជ្រើសរើស​ទីតាំង​រមណីយដ្ឋាន​ភ្នំ​ព្រះរាជ​ទ្រព្យ​រៀបចំ​កម្មវិធី ដោយសារ​ទីតាំង​នេះ ជា​រមណីយដ្ឋាន​បែប​ប្រវត្តិសាស្ត្រ ពិសេស​សម្បូរ​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​។​

​បើតាម​លោក ម៉ៅ ភិ​រុណ ព្រឹត្តិការណ៍​នេះ នឹង​រៀបចំ​កម្មវិធី​តាមបែប​សាសនា និង​ការលេង​ល្បែង​ប្រជាប្រិយ រួមទាំង​ការប្រគំ​តន្ត្រី​ជាដើម​។ សម្រាប់​បញ្ហា​សន្តិសុខ​សុវត្ថិភាព​វិញ អាជ្ញាធរ សមត្ថកិច្ច កងកម្លាំង​នានា នឹងមាន​វត្ត​មាននៅ​ទីតាំង​រមណីយដ្ឋាន​ភ្នំ​ព្រះរាជ​ទ្រព្យ​នេះ ដើម្បី​ការការពារ​សុវត្ថិភាព​ដល់​អ្នកចូលរួម​ផងដែរ​។ អភិបាលខេត្ត​កណ្ដាល​រូបនេះ សង្ឃឹមថា​ប្រជាពលរដ្ឋ នឹងចូលរួម​កម្សាន្ត​សប្បាយ​ក្នុង​ព្រឹត្តិការណ៍​នេះ យ៉ាងច្រើន​កុះករ​៕
 
​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​

Tag:
 សង្ក្រាន្ត​ឆ្នាំ​ថ្មី​
  ចូលឆ្នាំ​ខ្មែរ​
  កណ្ដាល​
  ម៉ៅ ភិ​រុណ​
© រក្សាសិទ្ធិដោយ thmeythmey.com