ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សត្វស្លាបព្រៃ ៦ក្បាលងាប់ ដោយសារការបំពុលនៅខេត្តព្រះវិហារ
27, Mar 2018 ,
10:19 pm
រូបភាព
×
ដោយ:
ខេត្តព្រះវិហារ៖ សត្វស្លាបព្រៃ៦ក្បាលងាប់ ដោយសារការដាក់បំពុលថ្នាំសម្លាប់សត្វល្អិតនៅតាមត្រពាំងនានា នៅក្នុងតំបន់ខ្ពង់រាប ខេត្តព្រះវិហារ ។
លោក ម៉ៅ ឃៀន អ្នកសម្របសម្រួលគម្រោងស្រាវជ្រាវនៃអង្គការអភិរក្សសត្វព្រៃ (WCS) ប្រចាំតំបន់ខ្ពង់រាបភាគខាងជើង បាននិយាយថា មូលហេតុដែលបណ្ដាឲ្យសត្វស្លាបព្រៃងាប់នេះ ដោយសារប្រជាជននៅតំបន់នោះ ភាគច្រើនប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ដើម្បីបំពុលសត្វព្រៃធ្វើជាម្ហូបអាហារ និងការពារដំណាំស្រូវផងដែរ។ លោក ម៉ៅ ឃៀន បន្ថែមថា៖«ទង្វើបែបនេះ ហើយដែលជាហេតុនាំឲ្យប៉ះពាល់ដល់សត្វស្លាបព្រៃទាំងនោះស្លាប់»។
លោក កែន សេរីរដ្ឋា ប្រធានអង្គការ(WCS) បាននិយាយថា ថ្នាំសម្លាប់សត្វល្អិត បានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សត្វស្លាប និងពពួកថនិកសត្វ ដែលធ្វើឲ្យសត្វប្រភេទទាំងនេះ ងាយនឹងផុតពូជជាសាកល។ ប្រធានអង្គការ(WCS)រូបនេះ អំពាវនាវដល់សាធារណៈជន បញ្ឈប់ការបរិភាគសាច់សត្វព្រៃដោយការបំពុលនេះ ព្រោះវាមានផ្ទុកសារធាតុពុល ដែលនាំឲ្យប៉ះពាល់ដល់សុខភាព។
ប្រភេទសត្វស្លាបព្រៃចំនួន៦ក្បាលងាប់ ហើយត្រូវបានខាងក្រុមអភិរក្សសត្វព្រៃប្រទះឃើញ មានសត្វសំពោធធំ សត្វកក់ពាក់អំបោះ និងសត្វត្មាតត្នោត ដែលសុទ្ធតែជាសត្វជិតផុតពូជ។ កន្លងមក សត្វស្រុក ឆ្កែ គោ ក្របី មាន់ និងទាជាដើម ក៏រងគ្រោះដោយសារថ្នាំសម្លាប់សត្វល្អិតផងដែរ។ នេះបើតាមអង្គការអភិរក្សសត្វព្រៃ WCS៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
សត្វព្រៃ
បំពុល
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
13 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
5 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម