ជាតិ
សម្ដេច ហ៊ុន សែន អះអាងថា សម្តេច​ជា​អ្នកបញ្ជា​ឲ្យ​ចាប់ លោក កឹម សុខា​
27, Mar 2018 , 5:29 pm        
រូបភាព
​ភ្នំពេញ​៖ «​បើ​គ្មាន​បញ្ជា​ពី​ខ្ញុំ មិនមាន​អ្នកណា​ហ៊ាន​ចាប់​ឡើយ​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន ដែល​រំឭក​ពី​រឿងរ៉ាវ​សមត្ថកិច្ច​ឡោមព័ទ្ធ​ផ្ទះ​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​២ កញ្ញា ឆ្នាំ​២០១៧​កន្លងមក​។



​សម្ដេច ហ៊ុន សែន បាន​និយាយថា មូល​ហេតុដែល​សម្ដេច បញ្ជា​ឲ្យ​ចាប់​លោក កឹម សុខា នោះ ព្រោះ​វា​ជា​ទោស​ក្បត់ជាតិ ដែល​ពាក់ព័ន្ធ​នឹង​ការ​សមគំនិត​ជាមួយ​បរទេស ហើយ​មិនអាច​លើកលែង​ឲ្យ​បាន​។​

​សូម​ស្ដាប់​សំឡេង​នាយករដ្ឋមន្ត្រី​៖




​មកដល់ពេលនេះ​លោក កឹម សុខា កំពុង​ជាប់ឃុំ​ខ្លួន​នៅ​ពន្ធនាគារ អស់​រយៈពេល​៦​ខែ​ហើយ ក្រោម​ការសង្ស័យ​របស់​តុលាការ​លើ​លោក កឹម សុខា ពាក់ព័ន្ធ​នឹង​ករណី «​ស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស​» ដើម្បី​ផ្ដួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។ នៅ​ថ្ងៃទី​២៧ មីនា​នេះ សាលាឧទ្ធរណ៍ ក៏បាន​សម្រេច​បន្ត​ឃុំខ្លួន​លោក កឹម សុខា រយៈពេល​៦​ខែ​ទៀត ដើម្បី​បន្ត​នីតិ​ស៊ើបអង្កេត និង​ប្រមូល​ភស្តុតាង​បន្ថែម តាម​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​កន្លងមក​៕
អត្ថបទទាក់ទង



Tag:
 ហ៊ុន សែន​
  កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com