ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន​អាកាសចរ​មួយទៀត​របស់​ចិន បើក​ជើងហោះហើរ​មក​ខេត្ត​ព្រះសីហនុ​
27, Mar 2018 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ព្រះសីហនុ​៖ ក្រុមហ៊ុន​អាកាសចរ​ចិន Ruili Airlines ចាប់ផ្ដើម​បើក​ជើងហោះហើរ​ត្រង់​ពី​ខេត្ត​គុន​មីង មក​ខេត្ត​ព្រះសីហនុ ខណៈ​ភ្ញៀវ​ចិន​កាន់តែច្រើន​មក​កម្សាន្ត​តំបន់​ឆេ្នរ​របស់​កម្ពុជា​។



​លោក Ma Zhanwei នាយក​ប្រតិបត្តិ​រង​ក្រុមហ៊ុន​អាកាសចរណ៍ Ruili បាន​ឲ្យ​ដឹងថា ការបើក​ជើងហោះហើរ​ត្រង់​មក​ខេត្ត​ព្រះសីហនុ​នេះ ដោយសារ​ក្រុមហ៊ុន​បានឃើញ​ពី​កំណើន​ឥតឈប់ឈរ​ភ្ញៀវទេសចរ​ចិន មក​ទស្សនា​កម្ពុជា ហើយ​ខេត្ត​ព្រះសីហនុ ជា​ខេត្ត​សក្ដានុពល​មួយ​ក្នុងការ​ទាក់ទាញ​ទេសចរ​ចិន​ទាំងនោះ​។​

​លោក Ma Zhanwei ត្រូវបាន​ស្រង់​សំដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​កម្ពុជា AKP នៅ​ថ្ងៃទី​២៦​ខែមីនា​ថា យន្តហោះ​ប្រភេទ​ប៊ូ​អ៊ីង B787-9 របស់​ក្រុមហ៊ុន​លោក នឹងធ្វើ​ប្រតិបត្តិ​ការហោះហើរ​ចំនួន ៣​ជើង​ក្នុង​មួយ​សប្ដាហ៍ ដែល​អាច​ផ្ទុក​អ្នកដំណើរ​ប្រមាណ ២៥០​នាក់​។​

​ក្នុង​ទីផ្សារ​អាកាសចរ​កម្ពុជា ក្រុមហ៊ុន​ចិន​ដែល​បើក​ជើងហោះហើរ​ត្រង់​មក​កម្ពុ​ជាមាន​ចំនួន ១២ ក្នុងចំណោម​ក្រុមហ៊ុន​អាកាសចរ​បរទេស​សរុប ៣៣​។ នេះ​បើតាម​លោក ស៊ិន ចាន់​សេរី​វុត្ថា ៕



Tag:
 ព្រះសីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com