ជាតិ
សង្គមជាតិ
ជិត​១​ខែ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ២២៨​លើក បណ្តាល​ឲ្យ​ស្លាប់​១៣១​នាក់ និង​របួស ៣៧៦​នាក់​
28, Mar 2018 , 8:59 am        
រូបភាព
ដោយ:
​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស រយៈពេល ២៦​ថ្ងៃ ចាប់ពី​ថ្ងៃទី​១ ដល់​២៦ ខែមីនា ឆ្នាំ​២0១៨ បាន​កើតឡើង​ចំនួន ២២៨​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ១៣១​នាក់ របួស ៣៧៦​នាក់​។



​មូលហេតុ ដែល​បណ្ដាល​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ មានដូចជា បើកបរ​ហួស​ល្បឿន​កំណត់ វ៉ា​-​ជែង មិន​ប្រកាន់​ស្ដាំ មិន​គោរព​សិទ្ធិ​អាទិភាព​គ្នា បត់​ឆ្វេង​-​ស្ដាំ ងងុយដេក ស្រា​វឹង​ស្រា និង​កត្តា​យានយន្ត ជាដើម​។​

​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ បាន​លើកឡើងថា រយៈពេល​២៦ ដូចគ្នា ក្នុង​ខែកុម្ភៈ កន្លងទៅ  គ្រោះថ្នាក់​ចរាចរណ៍ បានកើត​ឡើង​២៤១​លើក ដោយមាន​អ្នកស្លាប់​១១៤​នាក់ និង​អ្នករបួស ៣៧៦​នាក់​។ តាម​របាយការណ៍​ដដែល គ្រោះថ្នាក់​ចរាចរណ៍ ដែល​កើតឡើង​ច្រើនជាងគេ គឺ​ការបើកបរ​មិន​ប្រកាន់​ស្ដាំ ដែលមាន​រហូតដល់​ទៅ ៨៩​ភាគរយ​ឯណោះ​៕

Tag:
 គ្រោះថ្នាក់​ចរាចរណ៍​
 ​របួស​-​ស្លាប់
© រក្សាសិទ្ធិដោយ thmeythmey.com