ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិននឹកស្មានថា ម្នាស់ មានប្រយោជន៍ដល់ថ្នាក់នេះសោះ
×
វានឹងការពារជំងឺដាច់សរសៃឈាមខួរក្បាល
ផ្លែម្នាស់មានផ្ទុកប៉ូតាស្យូមជាច្រើន ដែលជួយបន្ថយសម្ពាធឈាម និងទប់ស្កាត់ជំងឺដាច់សរសៃឈាមខួរក្បាល។ វាក៏អាចជួយអ្នកឲ្យជៀសផុតពីការកើតមានជំងឺបេះដូងផងដែរ។
អ្នកនឹងនៅក្មេងបានយូរ
មានជាតិម៉ង់ហ្គាណែសជាច្រើននៅក្នុងម្នាស់ ហើយវានឹងការពាររាងកាយរបស់អ្នកពីរ៉ាឌីកាល់សេរី។ រ៉ាឌីកាល់ទាំងនេះអាចបំផ្លាញកោសិការបស់អ្នក ហើយបង្កើនល្បឿននៃការចាស់របស់ស្បែក និងសរីរាង្គរបស់អ្នក។
ប្រព័ន្ធរំលាយអាហាររបស់អ្នកនឹងត្រលប់មកធម្មតាវិញ
ផ្លែម្នាស់ ក៏ដូចជាទឹកផ្លែឈើរបស់វាផងដែរ អាចជួយរំលាយអាហារ ដោយការប្រឆាំងនឹងការពោះវៀន និងការទល់លាមក។ វាក៏អាចជួយដល់បញ្ហាដំបៅពោះវៀន ឬដំបៅក្រពះ ប៉ុន្តែ គ្រាន់តែជាថ្នាំព្យាបាលបន្ទាប់បន្សំ និងបន្ទាប់ពីវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិតប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែទឹកម្នាស់អាចបង្កើនជាតិអាស៊ីតក្រពះ អ្នកត្រូវប្រុងប្រយ័ត្នខ្ពស់ ប្រសិនបើអ្នកមានជំងឺរលាកក្រពះ ឬជំងឺក្រពះពោះវៀនធំ។
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com